ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្ស ២នាក់បានស្លាប់ និងរបួសធ្ងន់ ៦នាក់ (ស្រី២នាក់) របួសស្រាល ៥នាក់(ស្រី៣នាក់) ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅទូទាំងប្រទេសថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ។
យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសចេញដោយ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៦ ឧសភា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន១៣នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន៦លើក ៕