Hargreaves ៖ Werner គួរតែទៅ Man Utd ល្អជាង Liverpool

0

អតីតកីឡាករ Man Utd លោក Owen Hargreaves បច្ចប្បន្នជាពិធីករកីឡា​ BT Sport បានលើកឡើងថា Timo Werner នឹងក្លាយជាកីឡាករដ៏ល្អម្នាក់សម្រាប់ក្រុមបិសាចក្រហម Manchester United ដែលគាត់អាចរំពឹងថានឹងដើរតួនាទីសំខាន់ជាង ការចូលរួមលេង​ជាមួយហង្សក្រហម។​

អតីតខ្សែបម្រើរបស់ក្លិបបិសាចក្រហមលោក Hargreaves គិតថាក្រុមបិសាចក្រហមគួរតែព្យាយាមទាក់ទាញគាត់អោយទៅ Old Trafford តែបើគាត់ទៅហង្សក្រហម នឹងត្រូវតស៊ូប្រជេង ជាមួយ Roberto Firmino ។​
អត្ថាធិប្បាយនៅ BT Sport លោកបាននិយាយថា Timo Werner នឹងមិនឆ្លងផុត​ជាមួយ Firmino ដែលជាកីឡាករម្នាក់ដែលខ្ញុំចូលចិត្តមើលនោះទេ ។​ ខ្ញុំយល់ថានោះជាបញ្ហា ព្រោះថា គាត់ទៅទីណាត្រូវតែលេង ហើយខ្ញុំមើលឃើញពីវិធីរបស់ Man Utd ដែលគាត់គួរតែទៅ ព្រោះថាក្លិបនេះកំពុងត្រូវការលេខ ៩​។

លោកបន្តថា Chelsea ក៏ជាកន្លែងល្អដែរ ប៉ុន្តែខ្ញុំគិតថាគាត់នឹងល្អឥតខ្ជោះសម្រាប់ហង្សក្រហមតាមរបៀបមួយ ហើយបើគាត់មានឱកាសលេងក្នុងតំបន់ជួរមុខបីទៀត វាកាន់តែអស្ចារ្យ សម្រាប់លោក Jurgen Klopp ។​

បញ្ជាក់ផងដែរថា Firmino រកបាន ១៥គ្រាប់ជូនក្រុមហង្សក្រហម ប៉ុន្តែងាកទៅកាន់ Timo Werner រកបាន ៣១គ្រាប់ក្នុងរដូវកាលនេះ ជូន​ក្រុម RB Leipzig ដែលច្រើនទ្វេរដង ៕