អាវថ្មីរបស់ក្លិប Manchester City ត្រៀមរដូវកាល 2020-2021 ត្រូវបានធ្លាយចេញ នៅលើបណ្តាញធី្វតទ័រ ប៉ុន្តែ អ្នកគាំទ្រមិនសប្បាយរីរាយនោះទេ ជាមួយការរចនា របស់ Puma ។
អ្នកគាំទ្របានលើកឡើងថា អាវថ្មីនេះ វាមើលទៅដូច វីរុសចឹង ហើយមើលទៅដូចអ្វីម្យ៉ាង ជាមួយឈុតដែល ពិធីករ James May ធ្លាប់ពាក់ អ៊ីចឹងដែរ ។អ្នកលេងបណ្តាញធ្វីតទ័រ បានសរសេរថា ហេតុអ្វីបានជា Puma គិតថាជាគំនិតល្អ ព្រោះមើលទៅវាដូចជាកញ្ចក់ខូច ឬ ភ្នាស់កោសិកាដែលមើលឃើញដោយមីក្រូទស្សន៍។
ចំណែកអ្នកផ្សេងទៀតបានលើកឡើងថា មើលវាទៅគួរឲ្យស្អប់ សូមឲ្យក្រុមហ៊ុនផលិត Puma គិតឡើងវិញ។ អ្នកផ្សេងទៀតថា មើលទៅដូចជាអាវរបស់ ពិធីករ James May ធ្លាប់ពាក់ ហើយនេះជារឿងអាក្រក់បំផុតដែលខ្ញុំមិនធ្លាប់បានឃើញ៕


