ចលនាទេសចរក្នុងស្រុក ហើបឡើងវិញ ស្របពេលស្ដង់ដារពិសេសសម្រាប់ អាជីវករទេសចរណ៍៥ប្រភេទ នឹងដាក់ចេញ នៅចុងខែនេះ

0

ភ្នំពេញ៖ រយៈពេល២សប្ដាហ៍ ដើមខែឧសភា ឆ្នាំ២០២០នេះចលនាទេសចរ ក្នុងស្រុកបានបន្តកើនឡើង បណ្ដើរៗវិញហើយជាក់ស្ដែងភ្ញៀវទេសចរ ប្រមាណជាង ២៥ ម៉ឺននាក់បានចេញដើរទស្សនា កម្សាន្តនៅទូទាំងប្រទេស ដែលមានការកើនឡើងជិត៤៧% បើធៀបនឹងពីរសប្តាហ៍ចុងខែមុន។ នេះបើយោងតាមក្រសួងទេសចរណ៍។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងថា «សម្រាប់រយៈពេលចាប់ពីថ្ងៃទី០៤

១៧ ខែឧសភា ឆ្នាំ២០២០ ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស បានបន្តកើនឡើងគួរឲ្យកត់សម្គាល់ ដោយមានចំនួនសរុបប្រមាណ ២៥៦,៥៤១នាក់កើនឡើង ៤៦.៧៦ភាគរយធៀបនឹងពីរសប្តាហ៍នៃចុងខែមេសាកន្លងមក»

លោករដ្ឋមន្ត្រីបានបន្តថា ចំណោមភ្ញៀវទេសចរសរុបជាង ២៥ម៉ឺននាក់នោះ មានភ្ញៀវជាតិមានប្រមាណ ២៥៣,២៥៦ នាក់កើនឡើង៤៦.៦៤ ភាគរយ និងភ្ញៀវបរទេសមានប្រមាណ ,២៨៥ នាក់កើនឡើង .៤៧ ភាគរយ។

លោក ថោង ខុន បានបង្ហាញការកត់សម្គាល់ថា ប្រជាពលរដ្ឋ និងទេសចរបរទេសផ្ទៃក្នុង ភាគច្រើនបានធ្វើដំណើរទៅកាន់តំបន់អេកូទេសចរណ៍នាភូមិភាគឦសាន ភាគនិរតី និងតំបន់ឆ្នេរ ពិសេសក្រុងព្រះសីហនុ ខេត្តកំពត និងខេត្តកែប។

លោកបានបញ្ជាក់ទៀត ថាចំពោះមុខនៃ ការកើនឡើងចលនាទេសចរផ្ទៃក្នុងនេះ ក្រសួងទេសចរណ៍ បានសហការជាមួយវិស័យឯកជន រៀបចំនូវវិធានការ (ស្ដង់ដាពិសេស) សម្រាប់ សុវត្ថិភាពទេសចរណ៍ ក្នុងនោះរួមមានក្រមប្រត្តិបត្តិ គោលការណ៍ណែនាំចាំបាច់មួយចំនួន បន្ថែមពីលើវិធានការសុវត្ថិភាព និងអនាម័យដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ជាពិសេសការលក្ខខណ្ឌតម្រូវចាំបាច់មួយចំនួន ចំពោះបុគ្គលិក ភ្ញៀវទេសចរ និងដៃគូសហប្រតិបត្តិការតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍សណ្ឋាគារ ភោជនីយដ្ឋាន ដែលនឹងបញ្ចប់ក្នុងសប្តាហ៍ក្រោយនេះ៕