Mose ប្រ​ឈ​ម​មុ​ខ​នឹ​ង​ភា​ព​មិ​ន​ច្បា​ស់​លា​ស់​អ​នា​គ​ត​ជា​មួ​យ​នឹ​ង Chelsea

0

The Sunsports ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានសរសេរថាកីឡាករ Victor Moses គឺកំពុងប្រឈមមុខ ទៅនឹងបញ្ហាអនាគតមិនច្បាស់លាស់ ជាមួយនឹងក្លឹបតោខៀវ Chelseaខណៈដែលកីឡាកររូបនេះ ក៏មិនអាចបង្ហាញខ្លួនបានល្អដែរ ក្នុងលក្ខខណ្ឌខ្ចីជើងនៅអ៊ីតាលី។

Inter Milan មិនមានបំណងចង់បានកីឡាកររូបនេះដាច់ចេញពី Chelsea ឡើយ។ បញ្ហរបួសបន្តកើតមានរហូត ពេលកំពុងរស់នៅអ៊ីតាលី ហើយយើងអាចមើលឃើញយ៉ាងច្បាស់ថាគ្រូបង្វឹក Inter Milan លោក Antonio Conte នឹងមិនផែនការសម្រាប់ Moses ឡើយ។

តោខៀវ Chelsea កាលពីមុនកូវីដ១៩បានដាក់តម្លៃកីឡាកររូបនេះប្រមាណជា ១០,៧៥លានផោន ខណៈដែលគ្រានោះ Inter Milan ក៏ចង់បានដែរ ប៉ុន្តែនៅក្រោយកូវីដ១៩នេះ Inter Milan បានដាក់សំណើរត្រឹមតែ ៦លានផោនប៉ុណ្ណោះ ដោយសារតែបញ្ហាហិរញ្ញវត្ថុ៕

ប្រែសម្រួ៖Lee