ភ្នំពេញ៖ ជនសង្ស័យចំនួន ៦៨នាក់ (ស្រី៧នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ៣៦ករណីទូទាំងប្រទេសនៅថ្ងៃទី២០ ខែឧសភា ។ ក្នុងចំណោមជនសង្ស័យទាំង ៦៨នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន៥២នាក់ និងប្រើប្រាស់ ១៦នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២០ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន(ice) = ១៥០,៦៥ក្រាម និង២៣កញ្ចប់តូច និងមេតំហ្វេតាមីន(wy)=០,៧៧ក្រាម ។
+លទ្ធផលខាងលើ ១៤អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាល: ១១អង្គភាព៖ ១/មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៥នាក់ ចាប់យកIce ៦,៦៥ក្រាម។ ២/បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ០ករណី ឃាត់ ៣នាក់ ចាប់យកIce ០,១៧ក្រាម។ ៣/បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៣នាក់ ចាប់យកIce ១៧,៦២ក្រាម។ ៤/កំពង់ស្ពឺ៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ១០២,២៥ក្រាម និងWy ០,៧៧ក្រាម។ ៥/កណ្ដាល៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ០,៦៨ក្រាម។ ៦/ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១កញ្ចប់តូច។ ៧/ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៩,៣១ក្រាម។ ៨/រតនះគីរី៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១កញ្ចប់តូច។ ៩/ស្វាយរៀង៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់។ ១០/ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២កញ្ចប់តូច។ ១១/រាជធានីភ្នំពេញ៖ ជួញដូរ ៦ករណី ឃាត់ ១៩នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១២កញ្ចប់តូច។
-កងរាជអាវុធហត្ថ: ៤អង្គភាព៖ ១/កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១២,០៥ក្រាម។ ២/កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ៧នាក់ ចាប់យកIce ៧កញ្ចប់តូច។ ៣/ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៦៥ក្រាម។ ៤/ព្រៃវែង៖ ជួញដូរ ៣ករណី ឃាត់ ៣នាក់ ចាប់យកIce ០,២៧ក្រាម ៕