ខ្សែបម្រើស្លាប របស់ក្លិបមេឃខៀវ កីឡាករ David Silva នឹងចុះកុត្រារយៈពេល ខ្លីថ្មី មួយទៀតជាមួយក្លិប ដោយកុងត្រាបច្ចុប្បន្នរបស់លោក នឹងផុតកំណត់នៅខែក្រោយនេះ ។
កីឡាករសញ្ជាតិអេស្ប៉ាញនេះ នឹងត្រូវចាកចេញពី Etihad នៅរដូវក្តៅនេះបន្ទាប់ពីចំណាយពេល ១០ ឆ្នាំនៅឯក្លឹបដោយមានទំនាក់ទំនងជាមួយ Inter Miami ក្លិបរបស់ David Beckham ។ទោះបីយ៉ាងណាក្តី ឥលូវនេះ Silva ហាក់ចង់បន្តកុងត្រាបច្ចុប្បន្នជាមួយក្លិប ។ នេះបើយោងតាម ESPN បានចុះផ្សាយ។
ខាងមេឃខៀវបានលើកឡើងថា កិច្ចព្រមព្រៀងនេះនឹងត្រូវបានបញ្ចប់នៅពេលដែលផែនការបញ្ចប់រដូវកាលនៃក្របខ័ណ្ឌ Premier League កំពុងដំណើរការ។ថ្វីបើដូច្នោះមែន តែបំណងប្រាថ្នារបស់ Silva គឺចង់នៅឲ្យបានយូរជាមួយក្លិប ដោយចង់ឈ្នះពាន Champions League ដែលជាពានគាត់មិនធ្លាប់បានឈ្នះក្នុងអាជីព។
កីឡាករខ្សែបម្រើខាងលើបានមកដល់មេឃខៀវនៅឆ្នាំ ២០១០ ក្រោយចាកចេញពី Valencia ហើយមានភាពរីករាយ និងជោគជ័យនៅក្លិបថ្មីនេះ ។គាត់ជួយក្លិបឲ្យឈ្នះពាន Premier League ចំនួន ៤ FA Cups ចំនួនពីរ និង League Cups ចំនួន ៥ ក្នុងចំណោមវត្តមានលេង ជាង ៤០០លើក។
បញ្ជាក់ផងដែរថាក្រុមរបស់លោក Pep Guardiola នៅតែស្ថិតក្នុងក្របខ័ណ្ឌ Champions League និង FA Cup ហើយក៏មានការប្រកួតចំនួន ១០ នៅ Premier League ផងដែរ៕