អធិរាជសទម្លាក់អារម្មណ៍ពី Haaland ងាកមកមើលកីឡាករ​ក្នុងជង្រុករបស់ខ្លួនវិញ

0

ប្រភពព័ត៌មានចុងក្រោយរបស់ដេលីម៉ែល បានឲ្យដឹងថា Real Madrid កំពុងសំឡឹងមើល ខ្សែប្រយុទ្ធរបស់ពួកគេ គឺ Luka Jovic សម្រាប់ការស្វែងរកគ្រាប់បាល់នារដូវកាលក្រោយ ។
ក្រុម Los Blancos ដើមឡើយត្រូវបានគេរាយការណ៍ថា បានព្យាយាមចង់បានកីឡាករ Erling Haaland ប៉ុន្តែក្រោយមកចំណាប់អារម្មណ៍គេក៏បានធ្លាក់ចុះ ។​

កីឡាករអាយុ ១៩ឆ្នាំរូបនេះ រកគ្រាប់បាល់បាន ៤១គ្រាប់ ដែលជាគ្រាប់បាល់សរុបរវាង RB Salzburg និង Dortmund ហើយក្រុមនៅ Bundesliga បានប្តេជ្ញាចិត្តរក្សាកីឡាករដ៏មានតម្លៃរបស់ពួកគេ ។
Cadena Cope បានរាយការណ៍ថា Madrid ឥលូវបានបង្វែរការចាប់អារម្មណ៍ ដោយមិនមើលរំលងកីឡាករដ៏ល្អ ដែលកំពុងស្ថិតក្នុងជង្រុក របស់ខ្លួនឡើយ។​
Luka Jovic កីឡាករសញ្ជាតិស៊ែប៊ី មិនស្ថិតក្នុងចំណាប់អារម្មណ៍ដ៏ល្អរបស់ក្រោមទម្រង់ដឹកនាំលេងរបស់លោក Zinedine Zidane ដោយលេងបានតែ ៤លើក ចាប់តាំងពីការផ្ទេរក្នុង តម្លៃ ៦២លានផោន ពី EIntracht Frankfurt កាលពីរដូវកាលមុន។

កីឡាករអាយុ ២២ឆ្នាំនេះ រកបាន ២គ្រាប់ បញ្ចូនបាល់ជូនមិត្តរួមក្រុមផ្តាច់ទី ២លើក នារដូវកាលនេះ ដោយព្យាយាមសម្របខ្លួននៅ Bernabeu ។​
ថ្វីបើមកកាន់ទឹកដីអេស្ប៉ាញ មិនបានបង្ហាញទម្រង់លេងល្អ តែរូបគេជាកីឡាករ ខ្សែប្រយុទ្ធដ៏មានឥទ្ធិពលបំផុតម្នាក់នៅ Bundesliga ដោយរកបាន ២៧ គ្រាប់ក្នុង ៤៨ ប្រកួតនៅឯ Frankfurt កាលពីរដូវកាលមុន។
ថ្វីបើមិនអាចដណ្តើមតំណែងពី Karim Benzema ក្នុងចំណោមការលេង ១១នាក់ តែទំនង​គាត់នឹងត្រូវបានគេផ្តល់​ឱកាស លេង​ក្នុងរយៈពេល ប៉ុន្មានខែមុខនេះ ក៏ព្រោះតែកីឡាករសញ្ជាតិ បារាំង មានបញ្ហាជើងខាងស្តាំង រហូតដល់បាក់ឆ្អឹង នឹងត្រូវសម្រាកពីទីលាន យ៉ាងហោចណាស់ ៣ខែផងដែរ ៕