ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ គ្រាប់បែកMK82 ទម្ងន់ប្រមាណ២៣០គីឡូក្រាម ដែលមានបំពាក់លក្ខណៈបច្ចេកទេសពិសេស ដែលរកឃេីញនៅខេត្តរតនគីរីនោះ ត្រូវបានក្រុមមន្ត្រីជំនាញ សុីម៉ាក់ បានដោះបន្សាប ប្រកបដោយសុវត្ថិភាព និងអស់ទុក្ខភ័យ។ នេះបើតាមការបញ្ជាក់ ពីលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា តាមបណ្ដាញសង្គមហ្វេសប៊ុក។

