សប្តាហ៍នេះគេជឿជាក់ថាក្លឹបតោខៀវ Chelsea គឺកំពុងស្ថិតនៅក្នុងកិច្ចចរចាគ្នាជាមួយនឹង Juventus ហើយដើម្បីពិភាក្សាគ្នាពិនិត្យមើលលទ្ធភាព ក្នុងការដោះដូរកីឡាករ Miralem Pjanic ជាមួយនឹងកីឡាករ Jorginho។
កីឡាករអន្តរជាតិបូស្នី Pjanic ទោះបីជាយ៉ាងណាក្តីត្រូវបានគេដឹងថា ទើបតែបានយល់ព្រមនូលក្ខខណ្ឌកីឡាករ ជាមួយនឹងក្លឹប Barcelona។ តាមពិត Barcelona នឹងត្រូវចរចាជាមួយនឹង Juventus ដើម្បីផ្ទេរយក Pjanic ប៉ុន្តែខ្លួននៅត្រូវរងចាំមើលថាតើ Arthur Melo នឹងអាចលក់ចេញពី Nou Camp ឬក៏យ៉ាងណាជាមុនសិន។
Jorginho គឺជាកីឡាករចំណូលចិត្តរបស់លោក Sarri តាំងតែពីគ្រាដែលលោកធ្វើការជាមួយនឹង Chelsea ហើយសង្ឃឹមថា ការដោះដូរនេះអាចទៅរួចដើម្បីជួបជុំគ្នាសាជាថ្មី៕
ប្រែសម្រួល៖Lee