BT Sport នឹ​ង​ផ្សា​យ​គ្រ​ប់​កា​រ​ប្រ​កួ​ត​រ​ប​ស់​ B​u​n​d​e​s​l​i​g​a​ រ​ហូ​ត​ដ​ល់​ច​ប់​រ​ដូ​វ​កា​ល

0

នៅថ្ងៃនេះសារព័ត៌មានបានចេញផ្សាយថា BT Sport នឹងធ្វើជាអ្នកផ្សាយកម្មវិធីប្រកួតបាល់ទាត់លីគកំពូលអាល្លឺម៉ង់ Bundesliga គ្រប់ការប្រកួតទាំងអស់រហូតដល់បញ្ចប់ទៅនៃរដូវកាល ២០១៩-២០២០។

វាជាដំណឹងផ្លូវការហើយ BT Sport ក៏បានដាក់បង្ហាញកាលវិភាគចាក់ផ្សាយរបស់ខ្លួនតាមទូរទស្សន៍រួចរាល់ហើយផងដែរ ខណៈដែលលីគកំពូលប្រទេសអាល្លឺម៉ង់ នឹងវិលត្រឡប់មកវិញនៅថ្ងៃសៅរ៍ទី១៦ ខែឧសភានេះ។

តាមផែនការចាក់ផ្សាយនោះផងដែរនឹងធ្វើការផ្ទាល់ពីស្ទូតឌីយូរបស់ BT Sport ប៉ុន្តែសម្រាប់ពិធិករដូចជាលោក Owen Hargreaves ជាដើមនឹងធ្វើការអធិប្បាយពីផ្ទះរបស់ពួកគេ៕

ប្រែសម្រួល៖Lee