ការទិញដូរក្លិបសារិកាព្រៃ ត្រូវបានពន្យាពេល ដោយហេតុផលមួយ

0

ប្រភពបានបង្ហើបទៅកាន់ Sportsmail ថាដំណើរការដណ្តើមកាន់កាប់ ក្លិបសារិកាព្រៃ​ទំនង​ជាំ​ត្រូវពន្យាពេល បន្ទាប់ពីមានភស្តុតាងថ្មី ទាក់ទងនឹងការចោទប្រកាន់ ពីការលួច ចម្លងផ្សាយតាមទូរទស្សន៍ នៅអារ៉ាប់ប៊ីសាអូឌីតត្រូវបានបង្ហាញដល់ Premier League ។
ឯកសារថ្មីៗត្រូវបានដាក់បង្ហាញទៅកាន់ លីក ដោយក្នុងនោះបានភ្ជាប់មកជាមួយភស្តុតាង រវាង ឋអារ៉ាប៊ីសាអូឌីតនិងការផ្សាយកីឡាខុសច្បាប់នៅក្នុងប្រទេស។ បច្ចុប្បន្ននេះ មានបទល្មើស ជាច្រើនពាក់ព័ន្ធបញ្ហានេះ​។ប្រភពថា ការទិញក្លិបសារិកាព្រៃចំនួន ៣០០លានផោន ទំនង​ជាត្រូវពន្យាពេល ដោយត្រូវស៊ើបអង្កេត​ឲ្យដាច់ស្រលះ នូវរឿងហេតុមួយចំនួន។​

Mike Ashley ដែលត្រៀមនឹងបញ្ចប់ងារជាម្ចាស់ក្លិបក្នុងរយៈពេល ១៣ ឆ្នាំ កំពុងមិនសប្បាយចិត្ត ជាមួយបញ្ហាមិនចេះចប់មិនចេះហើយ ដែលកំពុងតាមរំខានចំពោះលោក ខណៈដែល ការលក់ក្លិបនេះ កៀកនឹងសម្រេចទៅហើយនោះ។

ប្រភពថា ទោះជាយ៉ាងណា​ ខាង​ម្ចាស់ក្លិបថ្មី អារ៉ាប់ប៊ីសាអូឌីត អាចសង្ឈឹមថា​នឹងកាន់កាប់ក្លិបនេះបាន ប៉ុន្តែ​មានការជំទាស់យ៉ាងខ្លាំង ចំពោះចំណុចនេះ ហើយមេធាវី​របស់លីក កំពុងពិចារណា ទៅលើឯកសារថ្មីផងដែរ ៕