ខ្សែបម្រើរបស់ Atalanta  បាត់បង់ជីវិត​ដោយសារជំងឺប៉ោងសរសៃឈាមខួរក្បាល​

0

ខ្សែបម្រើ Andrea Rinaldi របស់ Atalanta បានទទួលមរណភាពនៅអាយុ ១៩ ឆ្នាំបន្ទាប់ពីទទួលរងនូវជំងឺប៉ោងសរសៃឈាមខួរក្បាល​នៅឯផ្ទះរបស់គាត់កាលពីថ្ងៃសុក្រ។

តារាបាល់ទាត់វ័យក្មេងនេះ បានព្យាយាមហ្វឹកហាត់នៅផ្ទះ  អំឡុងបញ្ហាកូវីដ១៩ ហើយក៏មានបញ្ហាធ្ងន់ធ្ងរនៅថ្ងៃសុក្រ រហូតឈានដល់ស្លាប់​។កីឡាករខាងលើ ត្រូវបាន ក្លិបអាតាឡង់តាខ្ចីជើង ពីក្លិប A.C. Legnano នៃលីកទី​៤ របស់អ៊ីតាលី  ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Varese ហើយក៏ជាកន្លែងដែលក្រៀមក្រំ នៃការបាត់បង់ជីវិត នាថ្ងៃចន្ទ​។

ក្លិប Atalanta បានចេញសេចក្តីថ្លែងការណ៍ថា វាដូចជានៅលើទីលានដែរ អ្នកតែងតែជាអ្នកចុះចាញ់ចុងក្រោយ  ប៉ុន្តែស្នាមញញឹមរបស់អ្នកវានឹងស្ថិតនៅក្នុងដួងចិត្តពួកយើងជានិច្ច សំណាងល្អណាស់ដែលបានជួបអ្នក។

A.C. Legnano  ក៏បានចេញសេចក្តីការណ៍ចូលរួមមរណៈទុក្ខចំពោះ កីឡាករបាល់ទាត់វ័យក្មេងរបស់គេដែរ ។លោកMunafo  បាននិយាយថា ក្មេងប្រុសមិនធម្មតាម្នាក់ជាគំរូសំរាប់មនុស្សគ្រប់គ្នា។ ក្នុងនាមក្លឹបខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារ ៕