កីឡាករខ្សែប្រយុទ្ធជួរមុខ Raheem Sterling នៅថ្ងៃនេះបានបង្ហាញក្តីបារម្ភខ្លាំង ចំពោះការវិលត្រឡប់ ចូលហ្វឹកហាត់វិញរបស់ក្លឹប ដោយមិនដឹងថាពេលណា ទើបវាមានសុវត្ថិភាពពេញលេញដូចធម្មតានោះទេ។
កន្លងមកមិត្តភ័ក្តជិតស្និទ្ធជាច្រើនរបស់ Sterling បានបាត់បង់ជីវិតក្រុមគ្រួសារពួកគេ ដោយសារកូវីដ១៩នេះ។ Sterling និយាយថាមិត្តភ័ក្តរបស់គាត់ បានបាត់បង់សមាជិកគ្រួសារ ដោយមិនអស់អាល័យ ដែលវាបានធ្វើឲ្យរូបគាត់មានក្តីបារម្ភខ្លាំង អំពីសុវត្ថិភាពខ្លួនផង និងក្រុមគ្រួសារផងដែរ។
Sterling បាននបន្តថាកីឡាករទាំងអស់ ចង់ត្រឡប់មកហ្វឹកហាត់វិញខ្លាំងណាស់ គ្រប់គ្នានឹកបាល់ទាត់ ហើយចង់ឲ្យមានការប្រកួតវិញឆាប់ៗផងដែរ ប៉ុន្តែក្នុងស្ថានភាពដែលជំងឺរាតត្បាតកំពុងវាយប្រហារខ្លាំងបែបនេះ វាពិតជាធ្វើឲ្យគ្រប់គ្នាមានសំពាធខ្លាំងណាស់៕
ប្រែសម្រួល៖Lee