ក្លឹបបិសាចក្រហម Man United ត្រូវបានគេជឿជាក់ថា នឹងអាចចំណេញលុយរហូតទៅដល់ ៥១លានផោន ប្រសិនបើរងចាំទិញ Bruno Fernandes រយៈពេល៦ខែ ពោលគឺរហូតដល់រដូវក្តៅខាងមុខ។
នេះបើយោងតាមការអះអាងរបស់លោកប្រធានក្លឹប Sporting Lisbon លោក Frederico Varandas ដែលជាអ្នកបានអះអាងថាក្លឹបបិសាចក្រហម Man United បានចំណាយលុយរហូតទៅដល់៦៨លានផោនសម្រាប់ Bruno Fernandes កាលពីខែមករា។លោកបន្តថាតម្លៃរបស់កីឡាកររូបនេះនឹងធ្លាក់ចុះខ្លាំង ប្រសិនបើក្លឹបនឹងរក្សាទុក ហើយលក់រូបគេចេញនៅរដូវក្តៅខាងមុខនេះ ដោយសារបញ្ហាកូវីដ១៩។
លោក Varandas បានបន្តទៀតថាដោយសារបច្ចុប្បន្ន ប៉ទុយហ្គាល់កំពុងរងការវាយប្រហារខ្លាំង ដូចនេះលោកបាននិយាយថា Fernandes អាចមានតម្លៃត្រឹមតែ១៧ ឬ២៧លានផោន ឬអាចទាបជាងនេះ៕
ប្រែសម្រួល៖Lee