Wenger ថា Arteta ​នឹងស្តារក្រុមកាំភ្លើងធំឡើងវិញ ដូចរជ្ជកាលរបស់លោក​

0

លោក Arsene Wenger សង្ឃឹមថា Mikel Arteta នឹងអាចធ្វើអោយ Arsenal  នឹងស្តារបាននូវវប្បធម៌លេង​ឡើងវិញ ។ ក្នុងអំឡុងពេលនៃការកាន់កាប់របស់គ្រូបារាំង ក្លិបកាំភ្លើងធំ មានស្ទីលលេង​គួរ​ឲ្យចាប់អារម្មណ៍ ប៉ុន្តែវាបានថមថយចុះខ្លះ ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ។

ក្រោយការចាកចេញរបស់លោក កាំភ្លើងធំ រកបានគ្រូជំនួស គឺ Unai Emery ដោយក្រុមនេះ បានលេង​តាមរបៀបដ៏ស្អិតរមួត​។ ទោះបីជាយ៉ាងណា លោក​បានយល់ឃើញថា  Mikel Arteta នឹងអាចស្តារបាននូវវប្បធម៌លេងឡើងវិញ ។

លោកបានថ្លែងថា លោកនៅតែបារម្ភអំពីក្លិប ដោយលោកបានទស្សនា​រាល់ការប្រកួត​ទាំងអស់ ។ ខ្ញុំជឿជាក់ថាមានវប្បធម៌មួយនៅក្នុងរបៀបលេងបាល់ទាត់នៅ Arsenal ដែលខ្ញុំចង់ នោះសង្ឈឹមថា Mikel Arteta អាចនឹងធ្វើឲ្យវាត្រលប់មកវិញ។

លោក Mikel Arteta  បានមកដឹកនាំក្រុមកាំភ្លើងធំ កាលពីខែធ្នូ ដោយឈ្នះការប្រកួតចំនួន ៨ ក្នុងចំណោម ១៥ប្រកួត របស់គាត់ក្នុងនាមជាគ្រូបង្វឹកដឹកនាំការលេង។ថ្វីបើមានការខកចិត្តតិចតួច ដោយចាកចេញពីក្របខណ្ឌ Europa League ក្រោមថ្វីជើងរបស់ Olympiacos ប៉ុន្តែបុរ​សញ្ជាតិអេស្ប៉ាញនេះនៅតែទទួលបានការសរសើរ ជាមួយការងារ ក្នុងដៃរបស់លោក។

Arteta  បានកែប្រែរចនាសម្ព័ន្ធរបស់ក្រុម ឲ្យកាន់តែប្រសើរឡើង  នឹងចង់ដឹកនាំក្រុម​ ជាមួយការលេង​ភ្ជាប់ជាមួយមហិច្ឆិតា​។ តែទោះជាយ៉ាងណា នៅទីនេះ លោកមានការងារច្រើន ណាស់ ដែលត្រូវដោះស្រាយ  ដោយឲ្យក្រុមងើបឡើងទៅមុខ តែមិនបានដោះស្រាយនូវបញ្ហាផ្នែកវិបត្តិហិរញ្ញវត្ថុ ដែលរងផលប៉ះពាល់ដោយកូវីដ ១៩​នោះទេ៕