Man Utd សង្ស័យសមត្ថភាពកីឡាករ Victor Lindelof  ចាប់ផ្តើមច្បាមយកខ្សែការពារកណ្តាល Real Valladolid

0

ក្លិប Man Utd កំពុងព្រួយបារម្ភចំពោះសមត្ថភាព របស់ Victor Lindelof  បានជំរុញ ឲ្យពហុកីឡដ្ឋាន  Old Trafford ចូលរួមក្នុងការប្រជែងយកតារាឆ្នើម Mohammed Salisu របស់ Real Valladolid ។​

ក្រុមបិសាចក្រហម Manchester United  បានត្រៀមខ្លួនចូលរួមដើម្បីចុះហត្ថលេខាយក កីឡាករវ័យក្មេង Mohammed Salisu របស់ Real Vallodolid ខណៈដែលសំណួរអំពីសមត្ថភាពរបស់ Victor Lindelof នៅតែបន្តកើតមាន។

ខ្សែការពារកណ្តាល សញ្ជាតិស៊ុយអ៊ែត​ បច្ចុប្បន្នជាដៃគូក្នុងតំបន់ការពាររបស់ Harry Maguire  ដោយកុងត្រា​ជាមួយក្លិបដល់ឆ្នាំ 2024 ប៉ុន្តែ ប្រធានក្លិបហាក់មិនទុកចិត្តពីសមត្ថភាព កីឡាករខ្សែការពាររូបនេះ ។

យោងតាមសារព័ត៌មាន ESPN បានឱ្យដឹងថាក្រុម Old Trafford ចង់បន្ថែមការប្រកួតប្រជែងសម្រាប់ Lindelof នៅរដូវក្តៅនេះហើយពួកគេកំពុងទាក់ទងរួចហើយជាមួយ Real Valladolid ជុំវិញ Salisu ។ កីឡាករសញ្ជាតិហ្គាណា នេះនឹងមានតម្លៃ 10.4 លានផោន  ដែលបានបង្ហាញទេពកោសល្យលេងយ៉ាងល្អ​ជាមួយក្រុម។

ក្នុងនោះដែរ ក្លិបអធិរាជស ក៏បានចាប់អារម្មណ៍ទៅលើកីឡាករ​អាយុ ២០ឆ្នាំនេះ ។​

បញ្ជាក់ផងដែរថា ខ្សែការពារកណ្តាលខាងលើ បានបង្ហាញខ្លួនលេងជាមួយ Real Valladolid តែ ២៧ ប្រកួតប៉ុណ្ណោះ ក្រោយចូលរួមលេ​ងជាមួយឈុតធំក្នុងឆ្នាំ ២០១៩ ៕