Thomas Meunier ផុតកុងត្រា​ជាមួយ PSG នាខែមិថុនា ហើយ Spurs ដឹកមុខ​គេចុះកុងត្រា​

0

Thomas Meunier  នឹងក្លាយជាកីឡាករ ដែលគ្មានតម្លៃក្នុងទីផ្សារដោះដូរ នារដូវកាលនេះ ហើយក្លិប Tottenham នឹងចូលរួមប្រជែងយកកីឡាកររូបនេះដូចគ្នា ។ខ្សែការពារតំបន់ខាងស្តាំ នឹងផុតកុងត្រា​ជាមួយក្លិបនៅបារាំង PSG នាថ្ងៃទី​៣០ ខែមិថុនា   ខណៈដែលការពន្យាពេល កុងត្រាថ្មី ហាក់ដូចជា​មិនមានទៀត ជាមួយក្លិប ។

ទោះបីជាដើមសប្តាហ៍នេះ គាត់បានប្រកាសថានៅលេងជាមួយក្លិបក៏ដោយ តែ PSG ហាក់មិនចង់បន្តកិច្ចព្រមព្រៀង ។ នេះបើតាម Le Parisien បានចុះផ្សាយ។កីឡាករបែលហ្សិក ដែលមានអាយុ ២៩ឆ្នាំ កំពុងថ្លឹងថ្លែង​នូវជម្រើសមួយចំនួនក្នុងការចាកចេញ ខណៈដែល Borussia Dortmund ក៏បានចាប់អារម្មណ៍ដូចគ្នា។​

ក្នុងនោះដែរ វាត្រូវពេលដែលលោក Jose Mourinho កំពុងចង់ពង្រឹងផ្នែកតំបន់ការពារ ពេញទំហឹង ខណៈដែលកីឡាករ Serge Aurier  ជាខ្សែការពារផ្នែកខាងស្តាំ ដែលក្លិបទុកចិត្ត ហើយ Kyle Walker-Peters  បានផុតកុងត្រា​នៃការខ្ចីជើងលេង ដោយវិលទៅកាន់ Southampton វិញ។

តំណាងរបស់លោក Meunier ត្រូវបានគេយល់ថាបាននិយាយជាមួយលោក Mourinho រួចហើយដើម្បីពិភាក្សាអំពីផែនការរបស់គាត់ ប៉ុន្តែអ្វីដែលរារាំងនៅទីនេះ ទំនង​ជាថវិកា ដែលត្រូវចំណាយ​។

សារព័ត៌មាន L’Equipe បានចុះផ្សាយថា តំណាងកីឡាករ និងគ្រូបង្វឹកព័រទុហ្កាល បានសន្ទនាគ្នាតាមទូរស័ព្ទ ហើយនឹងធ្វើរឿងនេះឲ្យច្បាស់លាស់ ។ប្រភពដដែលថា ខ្សែការពារខាងលើ ដែលបានបង្ហាញខ្លួននៅតំបន់ការពារដ៏ល្អ នឹងត្រូវ Spurs ដឹកមុខគេ ដើម្បីចុះហត្ថលេខាយកគាត់។