នៅសប្តាហ៍នេះក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានយល់ព្រមនូវកុងត្រារយៈពេល៥ឆ្នាំហើយជាមួយនឹងកីឡាករ Leory Sane ហើយកំពុងចាប់ផ្តើមធ្វើការងារបន្ទាប់គឺការចរចាបន្ទាបតម្លៃបន្ថែមទៀតជាមួយនឹងក្លឹប Man City។
Bayern Munich បានដាក់សំណើរជាទឹកប្រាក់ទំហំប្រមាណជា៣៥លានផោនជាមួយនឹងខ្សែប្រយុទ្ធស្លាបរូបនេះ។Bayern Munich តាមចែចង់កីឡាករអាល្លឺម៉ង់រូបនេះបានធ្វើឡើងតាំងតែពីរដូវក្តៅមុនមកម្ល៉េះប៉ុន្តែបានបញ្ចប់ទៅវិញក្នុងពេលដែលកីឡាកររូបនេះបានទទួលរងរបួសកាលពីប្រកួតបើកឆាករដូវកាលរហូតមកដល់បច្ចុប្បន្ន។
Saneសម្រាកព្យាបាលអស់ជាច្រើនខែទំរាំតែអាចត្រឡប់មកចូលហ្វឹកហាត់វិញជាលើកដំបូងប៉ុន្តែសំណាងអាក្រក់ដែលរដូវកាលត្រូវបានផ្អាកការប្រកួតទាំងអស់តាំងតែពីខែមិនាក្នុងពេលដែលមានការវាយប្រហារខ្លាំងដោយកូវីដ១៩៕
ប្រែសម្រួល៖Lee