នៅសប្តាហ៍នេះបិសាចក្រហម Man United បានប្រើប្រាស់ជម្រើសចុងក្រោយជាកុងត្រាថ្មី ដែលមានទឹកប្រាក់ប្រមាណជា ៣ម៉ឺនផោនក្នុងមួយសប្តាហ៍ ជូនទៅដល់កីឡាករថ្នាលយុវជនរបស់ខ្លួន Angel Gomes មុនពេលដែលកីឡាកររូបនេះ នឹងត្រូវដើរចេញដោយមិនមានតម្លៃខ្លួន នៅរដូវក្តៅខាងមុខ។
កីឡាករវ័យ ១៩ឆ្នាំរូបនេះ មានកុងត្រាផុតសុពលភាពក្នុងខែកក្កដានេះហើយ ហើយក្នុងនោះមានក្លឹបជាច្រើននៅ Premier League កំពុងរងចាំចរចាជាមួយនឹងកីឡាករផងដែ រក្នុងនោះរួមមានទាំង Chelsea ផង។ Man United មិនចង់ឃើញ Gomes ចាកចេញទៅកាន់ក្លឹបគូប្រជែងរបស់ខ្លួនឡើយ ហេតុនេះប្រាក់កម្រៃថ្មី ៣ម៉ឺនផោនក្នុងមួយសប្តាហ៍ ព្រមទាំងប្រាក់រង្វាន់ក្នុងការបង្ហាញខ្លួន ប្រាក់រង្វាន់ពេលរកគ្រាប់បាល់ និងការឈ្នះពានរង្វាន់ជាច្រើនទៀត ត្រូវបានដាក់បញ្ចូលទៅក្នុងកុងត្រាថ្មីដើម្បីពិភាក្សាគ្នា។
កីឡាករឈុតក្រោមអាយុ ២០ឆ្នាំរបស់អង់គ្លេសរូបនេះ បច្ចុប្បន្នទទួលបានប្រាក់សប្តាហ៍ប្រមាណជា ១៧០០០ផោនរួចទៅហើយ ប៉ុន្តែអ្វីដែលគាត់ចង់បានលើសពីនេះ នោះគឺថាការបង្ហាញខ្លួនក្នុងឈុតធំឲ្យបានញឺកញាប់ ក្រោមការដឹកនាំរបស់លោក Solskjaer៕
ប្រែសម្រួល៖Lee