ទោះបីជាផែនការដែលក្លឹបទាំងអស់របស់អង់គ្លេសបានស្នើទៅរដ្ឋាភិបាលសុំឲ្យដំណើរការប្រកួតវិញក្នុងខែមិថុនាមិនទាន់ត្រូវបានអនុម័តក្តីដោយនាយករដ្ឋមន្ត្រីអង់គ្លេសប៉ុន្តែអ្វីដែលជាផែនការលំអិតនោះគឺបានធ្វើរួចរាល់ហើយរួមទាំងមុនការប្រកួតក្នុងអំឡុងការប្រកួតនិងការបន្តទៅរដូវកាលក្រោយ។
តាមផែនការកាប្រកួតទាំងអស់នឹងត្រូវធ្វើឡើងដោយមិនមានទស្សនិកជនទស្សនាផ្ទាល់ឡើយហើយវេបសាយចំនួន២គឺ Sky Sports និង BT Sports គឺជាអ្នកផ្តាច់មុខក្នុងការផ្សាយបន្តផ្ទាល់ការប្រកួតភាគច្រើនប៉ុន្តែក៏មានប្រកួតមួយចំនួននឹងអាចផ្សាយផ្ទាល់ដោយសេរីនៅក្នុងវេបសាយ YouTube ផងដែរ។
អ្វីដែលយើងអាចដឹងលើសពីនេះនោះគឺថាបើមិនមានអ្វីប្រែប្រួលទេការហ្វឹកហាត់ពេញ១០០ភាគរយនឹងចាប់ផ្តើមធ្វើឡើងពីពាក់កណ្តាលខែឧសភានេះហើយការប្រកួតសរុបដែលនៅសេសសល់ទាំងអស់ចំនួន៩២នឹងប្រើប្រាស់រយៈពេលត្រឹមតែ៧សប្តាហ៍ដើម្បីបញ្ចប់៕
ប្រែសម្រួល៖Lee