ប៉ុន្មានថ្ងៃនេះគេបានដឹងថា Cristiano Ronaldo បានបន្តស្នាក់នៅក្នុងទីក្រុងកំណើតMadeira របស់ខ្លួនអស់រយៈពេលជាច្រើនថ្ងៃមកហើយក្រោយខកខានមិនអាចត្រឡប់ទៅកាន់ទីក្រុង Turin វិញតាមកាលកំណត់ដើម្បីអាចចូលហ្វឹកហាត់ជាមួយនឹងក្លឹបJuventusឡើយវិញ។
យន្តហោះឯកជន G200 Galaxy របស់កីឡាករដែលមានតម្លៃ២០លានផោនត្រូវបានជាប់គាំងនៅក្នុងទីក្រុងម៉ាឌ្រីដប្រទេសអេស្បាញដោយសារបម្រាមធ្វើដំណើររបស់រដ្ឋាភិបាលទោះបីជាមានការព្យាយាមសម្រួលជាច្រើនដងក្តីដែលជាហេតុធ្វើឲ្យ CR7 បន្តឃុំខ្លួននៅប៉ទុយហ្គាល់បន្ថែមជាច្រើនថ្ងៃទៀត។
ប៉ុន្តែគិតត្រឹមល្ងាចថ្ងៃអាទិត្យរដ្ឋាភិបាលអេស្បាញបានអនុញ្ញាតិឲ្យយន្តហោះនោះអាចធ្វើដំណើរវិញបានហើយបានហោះមកដល់ទីក្រុង Madeira នាល្ងាចថ្ងៃចន្ទនិងហោះចេញភ្លាមឆ្ពោះទៅកាន់ទីក្រុង Turin ហើយជឿជាក់ថានឹងអាចទៅដល់ប្រទេសអ៊ីតាលីនាព្រឹកថ្ងៃអង្គារនេះផងដែរ៕
ប្រែសម្រួល៖Lee