យោងតាមការអះអាងរបស់មិត្តភ័ក្តដ៏ជិតស្និទ្ធម្នាក់របស់កីឡាករ Mesut Ozilបានបញ្ជាក់ថាក្លឹបតួកគី Fenerbahce កំពុងធ្វើការងារដើម្បីអាចដោះដូរកីឡាករអាល្លឺម៉ង់ឈាមជ័រតួកគីរូបនេះពីក្លឹបកាំភ្លើងធំ Arsenal នាពេលខាងមុខ។
កីឡាករវ័យ៣១ឆ្នាំរូបនេះមានកុងត្រាដែលមានសុពលភាពត្រឹមឆ្នាំ២០២១ប៉ុណ្ណោះជាមួយនឹង Emirates ជាមួយនឹងប្រាក់កម្រៃដល់ទៅ៣៥ម៉ឺនផោនក្នុងមួយសប្តាហ៍ទាំងកីឡាករនិងក្លឹបគឺមិនមានបំណងចង់បន្តរស់នៅជាមួយគ្នាឡើយជាពិសេសមួយរយៈចុងក្រោយនេះអំពីបញ្ហានៃការសសុំចរចាកាត់បន្ថយប្រាក់កម្រៃដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ផង។
តាមពិតព័ត៌មានផ្ទេរទៅ Fenerbahce គឺមានរយៈពេលជាច្រើនឆ្នាំមកហើយហើយក៏ធ្លាប់មានការអះអាងដែរថា Ozil បានប្រាប់ទៅម្តាយរបស់ខ្លួនថានឹងទៅលេងនៅក្លឹបនេះនាពេលណាមួយ។Ozil ត្រូវបានគេមើលឃើញថាមានទំនាក់ទំនងល្អជាមួយនឹងប្រទេសតួកគីណាស់ទាំងប្រធានាធិបតីនិងពលរដ្ឋនៅទីនោះផងដែរដោយកន្លងមក Ozil តែងតែបរិច្ចាគលុយជួនជនភៀសខ្លួននិងកុមារកំពា្រផងដែរនៅក្នុងប្រទេសនេះ៕
ប្រែសម្រួល៖Lee