J​u​v​e​n​t​u​s ត្រៀ​ម​កី​ឡា​ក​រ ២​រូ​ប​ ដើ​ម្បី​ដោះ​ដូ​រ​ជា​មួ​យ​ P​o​g​b​a

0

The Sun នៅថ្ងៃនេះបានសរសេរថាកីឡាករ Paul Pogba ប្រហែលជានឹងអាចបានបង្ហាញខ្លួនឲ្យក្លឹប Man United ទៀត ស្របពេលដែល Juventus និង Real Madrid ត្រូវបានគេជឿជាក់ថា មានបំណងចង់បាន កីឡាកររូបនេ កាន់តែខ្លាំងឡើង នៅរដូវក្តៅនេះ។

ប្រភពដដែលបានសរសេរទៀតថា គ្រូបង្វឹកក្លឹប Junventus លោក Maurizio Sarri បានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រជែងដ៏ធំមួយនេះ ក្នុងការនាំយកកីឡាករបារាំងរូបនេះ ត្រឡប់មកអ៊ីតាលីវិញ ប៉ុន្តែដឹងដែរថាលោក Zidane ក៏មិនបាននៅស្ងៀមក្នុងការងារលើកនេះដែរ។

Pogba នៅកំពុងបន្តសម្រាកព្យាបាលរបួសនៅឡើយ ហើយក្នុងវ័យ២៧ឆ្នាំ រូបគាត់នៅសល់ សុពលភាពតែមួយឆ្នាំទៀតប៉ុណ្ណោះ ជាមួយនឹងកុងត្រានៅ Old Trafford ដែលកំពុងទទួលបាន ប្រាក់កម្រៃរហូតទៅដល់ ២៩ម៉ឺនផោន ក្នុងមួយសប្តាហ៍នោះ។
បិសាចក្រហម Man United បានដាក់ជម្រើសឲ្យកីឡាកររូបនេះបន្តកុងត្រាថ្មីរយៈពេល១ឆ្នាំដែរ ប៉ុន្តែទំនងជានឹងមិនទទួលលទ្ធផលឡើយដោយ Juventus ក្នុងនោះបានត្រៀមកីឡាករ២រូបផងដែរ ដើម្បីមកធ្វើការដោះដូរជាមួយនឹងក្លឹបដែលមានដូចជាកីឡាករ Miralem Pjanic និងកីឡាករ Aaron Ramsey ផងដែរ៕

ប្រែសម្រួល៖Lee