ស្លាប់ ៩នាក់ និងរបួស ១០នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃ២៨ មេសា

0

ភ្នំពេញ៖ យ៉ាងហោចណាស់មាន មនុស្ស៩នាក់ បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅទូទាំងប្រទេស ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០និងបង្កឲ្យមានមនុស្សរបួសធ្ងន់៨នាក់ (២នាក់) និង របួសស្រាល ២នាក់ ( ស្រី១នាក់ ) ។

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្ស ស្លាប់និងរបួស សរុបចំនួន១៩នាក់ គឺកើតឡើង ដោយសារហេតុការណ៍ ប៉ះទង្គិចចំនួន១១លើក ៕