ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ នៅម៉ោងប្រមាណ ៩៖៣០នាទីព្រឹកថ្ងៃទី២៩មេសានេះ បានអនុញ្ញាតឲ្យលោក Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យ Timor-Leste ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ។

