ទីបំផុតក្រោយការរក្សាខ្លួននៅក្នុងផ្ទះ អស់រយៈពេល៤៧ថ្ងៃ នៅថ្ងៃនេះកីឡាករទាំងឡាយ របស់ក្លឹបកាំភ្លើងធំ Arsenal បាននាំគ្នាត្រឡប់ធ្វើដំណើរចូលមកដល់ទីលានហ្វឹកហាត់វិញហើយ ហើយក៏ក្លាយទៅជាក្លឹបទី១ ដែលរបស់ Premier League ដែលបានធ្វើបែបនេះ។
ទោះបីជាយ៉ាងណាក្តី អ្វីដែលយើងអាចដឹងបន្ថែម អំពីរបៀបនៃការហ្វឹកហាត់របស់ពួកគេ ស្របទៅតាម គោលការណ៍សុវត្ថិភាពនោះគឺថា ទីលានហ្វឹកហាត់ London Colney នឹងត្រូវបែងចែកទៅជា ១០តារាងបាល់ទាត់តូចៗ ដែលអាចអនុញ្ញាតិឲ្យកីឡាករ ក្នុងការបែងចែកគ្នាជាក្រុមតូចៗ ត្រឹម៥នាក់ ក្នុងការហ្វឹកហាត់។
កីឡាករទាំងអស់ នឹងត្រូវធ្វើដំណើរចូលទៅដល់ទីលានហ្វឹកហាត់តែម្តង ដាច់ដោយឡែកពីមិត្តរួមក្លឹប ហើយហ្វឹកហាត់តែមួយម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ជាមួយនឹងកីឡាករ៤នាក់ផ្សេងទៀត ក្នុងតារាងតូចៗ ដោយមានគ្រូបង្វឹកជំនាញម្នាក់ និងអ្នកជំនាញពេទ្យម្នាក់ ជាអ្នកគ្រប់គ្រងនិងដឹកនាំហាត់៕
ប្រែសម្រួល៖Lee