មេប៉ូលិស អំពាវនាវឲ្យពលរដ្ឋ គោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីអាយុជីវិតខ្លួនឯង និងអ្នកដទៃ

0

ភ្នំពេញ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បាន ទទូច ដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវនៅទូទាំងប្រទេស ចូលរួមសហការ និងគោរពច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវ គោក ដើម្បីការពារ អាយុជីវិត និងទ្រព្យសម្បត្តិខ្លួន ឯងផ្ទាល់ និងអ្នកដទៃ ដោយស្មារតីទទួល ខុសត្រូវខ្ពស់។

យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍  នេត សាវឿនបានឲ្យដឹងថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឲ្យបានជាអតិបរមា អគ្នស្នងការដ្ឋាននគរបាល ជាតិ សូមជូនដំណឹង ដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនៅទូទាំងប្រទេសឲ្យបានជ្រាប  ដូច ខាងក្រោម

ទី១កម្លាំងនគរបាល ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស នឹងធ្វើការរឹតបន្ដឹង អនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី១ខែឧសភា ឆ្នាំ២០២០ តទៅ។

ទី២កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៅទូទាំប្រទេស នឹងអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវ គោក និងអនុវក្រឹត្យខាងលើប្រកបដោយ ស្មារតីទទួលខុសត្រូវ តម្លាភាព ស្មើភាព គ្មានការលើ កលែង និងមានសីលធម៌ វិជ្ជាជីវៈ ព្រមទាំង ឥរិយាបថថ្លៃថ្នូរទន់ភ្លន់ និងម៉ឹងម៉ាត់

និងទី៣អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការអំពាវនាវ និងសំណូមពរយ៉ាងទទូច ដល់ប្រជាពល រដ្ឋដែលប្រើប្រាស់ផ្លូវនៅទូទាំងប្រទេស ចូលរួមសហការ និងគោរពច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវ គោក ដើម្បីការពារ អាយុជីវិត និងទ្រព្យសម្បត្តិខ្លួនឯងផ្ទាល់ និងអ្នកដ៏ទៃ ដោយស្មារតីទទួល ខុសត្រូវខ្ពស់។

សូមរំលឹកថា កម្លាំងនគរបាល បានត្រៀមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ តទៅ នៅទូទាំងប្រទេស ចំនួន៣,៩១៩នាក់ និង៥៦៨គោលដៅ ផងដែរ៕