
Lionel Messi បានលើកឡើងថាគាត់ពេញចិត្ត Neymar ជាង Lautaro Martinez ខណៈដែលក្រុមបាសេឡូណា កំពុងថ្លឹងថ្លែងផ្ទេរ នារដូវកាលនេះ។
កីឡាករអាហ្សង់ទីនេះ ទំនងជាចង់ចាប់ដៃសារជាថ្មី ជាមួយ Neymar ជាជាងអោយក្លឹបចុះកិច្ចសន្យា Lautaro Martinez ពីក្លឹប Inter Milan នៅរដូវក្តៅខាងមុខនេះ។

ស្ថានីយ៍វិទ្យុ Cadena Ser របស់អេស្ប៉ាញ បានចុះផ្សាយពីសម្តីរបស់ Messi ថាប្រសិនបើឲ្យគាត់ជ្រើសរើស រវាង Lautaro និង Neymar គឺកីឡាករសញ្ជាតិប្រេស៊ីល គាត់ពេញចិត្ត ពេញថ្លើម ។
Neymar បាននៅឯក្លិប Barcelona ចន្លោះឆ្នាំ ២០១៣-២០១៧ ហើយរីករាយនឹងជោគជ័យជាមួយ Messi និង Luis Suarez ដោយរកបាន ១០៥ គ្រាប់។
គាត់បានផ្លាស់ទៅ PSG ក្នុងតម្លៃបំបែកឯតទគ្គកម្មពិភពលោកទោះយ៉ាងណាគាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរវិលត្រឡប់ទៅកាន់ Nou Camp វិញក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះជាមួយ Barca ដែលកំពុងស្វែងរកការជំនួស Suarez រយៈពេលវែង។
ទោះបីជាយ៉ាងណា PSG បានព្យាយាមផ្តល់ទឹកប្រាក់ រហូត ៤៤លានផោនក្នុងមួយឆ្នាំ ដើម្បីលើកទឹកចិត្តខ្សែប្រយុទ្ធខាងលើ ឲ្យបន្តលេងលើទឹកដីបារាំង ។
ជាមួយដំណឹង Messi ចូលចិត្ត Neymar វាជាដំណឹងអាក្រក់សម្រាប់ Martinez ដែលចង់ផ្លាស់ទៅលេងនៅ LaLiga ៕
