ខ្សែបម្រើរបស់ក្រមមេឃខៀវ មានអារម្មណ៍ថាគាត់បានក្លាយជា ”កីឡាករពេញលេញ”ហើយបង្ហាញពីមោទនភាពរបស់គាត់ដែលត្រូវបានគេពិពណ៌នាថាជាខ្សែបម្រើឆ្នើមបំផុតនៅលើពិភពលោក។
ទោះបីជាក្រុមរបស់លោក Man City បានជំពប់ដួលនៅ Premier League នៅពីក្រោយ Liverpool ក៏ដោយ ប៉ុន្តែកីឡាករប៊ែលហ្សិក Kevin De Bruyne បានបង្ហាញទម្រង់លេង ដ៏ល្អ ជូនក្រុម មុនពេលបាល់ទាត់ត្រូវបានបញ្ឈប់ដោយសារតែការរីករាលដាលនៃជំងឺឆ្លង។ គាត់បានខកខានការប្រកួត Premier League ចំនួន ៣ លើកប៉ុណ្ណោះក្នុងរដូវកាល ។
ថ្លែងប្រាប់ Jamie Redknapp ក្នុងកម្មវិធីបាល់ទាត់ពីផ្ទះរបស់គាត់ អំឡុងពេលដែលការដាក់ដាច់ដោយឡែកដោយសារជំងឺកូវីដ១៩ នោះ De Bruyne មានអារម្មណ៍ថា រូបលោក កំពុងស្ថិតក្នុងស្ថានភាពស្ថេរភាពនៃការលេង ហើយក្លាយខ្លួនជាកីឡាករពេញលេញ។
គាត់បាននិយាយថា “វាពិបាកក្នុងការធ្វើអត្ថាធិប្បាយលើទម្រង់លេងប៉ុន្តែខ្ញុំគឺជាកីឡាករពេញលេញបំផុតឥឡូវនេះ” ។
នៅគ្រប់ទិដ្ឋភាពនៃការប្រកួតពេលនេះខ្ញុំមានអារម្មណ៍សុខស្រួលណាស់។ នៅ Wolfsburg ខ្ញុំធ្វើបានល្អមិនគួរឱ្យជឿប៉ុន្តែខ្ញុំកាន់តែខ្លាំងឡើង ៗ ប៉ុន្តែបីរដូវកាលមុនមានកម្រិតតិចតួច តែពេលនេះខ្ញុំសប្បាយចិត្តខ្ញុំលេង ក្នុងកម្រិតមួយថេរ ។
លោកបានបន្តថា ”ចាប់ពីការប្រកួតដំបូងទល់នឹង West Ham ដល់វគ្គផ្តាច់ព្រ័ត្រទល់នឹង Real Madrid ។ ខ្ញុំលេងបានល្អមែនទែន។ ខ្ញុំពិតជាពេញចិត្តដែលខ្ញុំអាចលេងបានល្អក្នុងកម្រិតមួយល្អក្នុងការសម្តែង” ៕
