ភ្នំពេញ៖ ក្នុងស្ថានភាពដែលពិភពលោក ក៏ដូចជាកម្ពុជា កំពុងតែជួបប្រទះនូវបញ្ហា នៃការរីករាលដាល ជំងឺកូវីដ១៩នោះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្រេចអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សា ដែលជាសមាជិកនៃ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ផ្អាកការបង់ភាគទានមក បេឡាជាតិរបបសន្តិសុខសង្គម រយៈពេល ៦ខែ ចាប់ពីខែមេសា រហូតដល់ខែកញ្ញា ឆ្នាំ២០២០ ។
យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងការងារ នៅថ្ងៃទី២៣ មេសា បានឲ្យដឹងថា ក្នុងករណីស្ថានភាពនៃជំងឺកូវីដ១៩ ត្រូវបានបញ្ចប់មុនខែកញ្ញា ឆ្នាំ២០២០ ព្រមទាំងមានការជូនដំណឹង ពីរាជរដ្ឋាភិបាល តម្រូវឲ្យគ្រឹះស្ថានសិក្សាគ្រប់កម្រិត និងគ្រប់ប្រភេទ ដំណើរការឡើងវិញនោះ គ្រឹះស្ថានសិក្សាដែលជាសមាជិក នៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ត្រូវមានកាត្វកិច្ចបន្តបង់ភាគទាន ចាប់ពីខែដែលបានដំណើរការតទៅ ៕