Ole ដាក់គោលដៅយកខ្សែការពារកណ្តាល ដែល Louis van Gaal បរាជ័យក្នុងការចុះហត្ថលេខាកាលពី ៥ឆ្នាំមុន​

0

ក្រុម Manchester United បានចាប់អារម្មណ៍ចុះហត្ថលេខាយក Dayot Upamecano របស់ RB Leipzig ក្នុងតម្លៃ ៥០លានផោន នារដូវកាលនេះ ។
វាមានរយៈពេល ៥ឆ្នាំទៅហើយ ដែលអតីតគ្រូបង្វឹករបស់ បិសាចក្រហម លោក Louis van Gaal បានខកខាន ក្នុងការចុះហត្ថលេខាលើខ្សែការពារ ដោយគ្មានតម្លៃខ្លួន ។
កីឡាករសញ្ជាតិបារាំង​រូបនេះ គឺជាមនុស្សម្នាក់ ក្នុងចំណោម​កីឡាករខ្សែការពារកណ្តាល ដែលក្លិបជាច្រើនចង់បាន ក្រោយពេលដែលបង្ហាញខ្លួនលេងយ៉ាងល្អ ជាមួយក្រុម U21 របស់ក្លិបខាងលើ ។

ក្នុងចំណោមក្លិបដែលចង់បានរូបគេ មាន Arsenal, Manchester City, Bayern Munich និង​ Barcelona បានធ្វើការទាក់ទង​រូបគេ ល្បួងយកទៅលេង​ជាមួយ។
ថ្មីៗនេះដែរក្រុមបិសាចក្រហម ក៏បានចូលរួមប្រជែងដើម្បីចុះហត្ថលេខាយក ខ្សែការពារកណ្តាលដ៏លេចធ្លោរបស់ក្លិប RB Leipzig ។​

ជាមួយដំណឹងចាប់អារម្មណ៍នេះ ក្លិប Leipzig បានដាក់តម្លៃចេញ រហូតដល់ទៅ ៥០លានផោន តែ បិសាចក្រហមធ្លាប់បានបរាជ័យម្តង ជាមួយការចុះហត្ថលេខាយក ក្នុងឆ្នាំ ២០១៥ ក្នុងលក្ខណ្ឌគ្មានតម្លៃផ្ទេរមកម្លេះ ។​
ទេពកោសល្យរបស់ Upamecano ត្រូវបានគេស្គាល់យ៉ាងច្បាស់នៅអាយុ ១៦ ឆ្នាំហើយគាត់ត្រូវបានគេអញ្ជើញឱ្យទៅមើលកន្លែងហ្វឹកហាត់របស់ United ។ យុវជនរបស់បារាំង នៅពេលនោះបានជួបការពិភាក្សាជាមួយបិសាចក្រហម អំពីការផ្លាស់មករួមរស់ជាមួយពហុកីឡដ្ឋាន អូត្រាហ្វត​។
ទោះបីជាយ៉ាងណា បិសាចក្រហមបានទទួលបរាជ័យ ក្នុងការបញ្ចុះបញ្ចូល Upamecano ដោយគាត់បានសម្រេច​រួមរស់ជាមួយ Leipzig បន្ត។

ថ្វីបើដូច្នេះមែន ប៉ុន្តែបិសាចក្រហមបានត្រៀមកញ្ចប់ទឹកប្រាក់ជាថ្មីចំនួន ៥០លានផោន នារដូវកាលក្តៅនេះ ដើម្បីស្វែងរកខ្សែការពារកណ្តាលដ៏ល្អមួយទៀត ។បិសាចក្រហម បានចាត់ទុក ខ្សែការពាររូបនេះ មានសមត្ថភាពប្រហាក់ប្រហែល ទៅនឹង Kalidou Koulibaly ដែលមានតម្លៃ ៩០លានផោន សម្រាប់កីឡាករ​សញ្ជាតិសេនីហ្គាល ៕