Willianកំពុងពិភាក្សាជាមួយនឹងLiverpoolអំពីការផ្ទេរដោយគ្មានតម្លៃខ្លួន

0

នៅសប្តាហ៍នេះកីឡាករខ្សែប្រយុទ្ធស្លាប Willian របស់ក្លឹបតោខៀវ Chelsea ត្រូវបានគេមើលឃើញថាបានធ្វើការពិភាក្សាជាមួយនឹងក្លឹបហង្សក្រហម Liverpool ទាំងគួរឲ្យភ្ញាក់ផ្អើលទាំងដែលព័ត៌មានកន្លងមកមានតែក្លឹប Arsenal និង Spurs ប៉ុណ្ណោះដែលចង់បានកីឡាករប្រេស៊ីលរូបនេះ។



កុងត្រារបស់ Willian នឹងផុតកំណត់នៅរដូវក្តៅនេះហើយប៉ុន្តែកុងត្រាថ្មីជាមួយនឹង Stamford Bridge មិនអាចទៅរួចឡើយដោយសារតែកីឡការផ្ទាល់ដាក់លក្ខណ្ឌក្នុងរយៈពេល៣ឆ្នាំទើបគេសម្រេចចិត្តបន្តលេងនៅទីនេះ។កន្លងមកជាច្រើនឆ្នាំមកហើយ Liverpool មានទំលាប់នាំចូលកីឡាករធូរថ្លៃនិងមិនមានតម្លៃខ្លួនឡើយមកទឹកដីរបស់ខ្លួន។

គួរឲ្យដឹងដែរថាភ្នាក់ងាររបស់កីឡាករគឺលោក Kia Joorabchian កំពុងធ្វើការយ៉ាងមមាញឹកដើម្បីឲ្ យWillian រកបានក្លឹបថ្មីមុនរដូវកាលថ្មីហើយបុរសរូបនេះក៏មានតួនាទីជាភ្នាក់ងារកីឡាកររបស់ Phillipe Coutinho ផងដែរ៕

ប្រែសម្រួល៖Lee