កីឡាករខ្សែប្រយុទ្ធ Gareth Bale ដែលជាកីឡាករមិនសូវមានទំនាក់ទំនងល្អជាមួយនឹងមិត្តរួមក្លឹបគ្រូបង្វឹកនិងជាពិសេសអ្នកគាំទ្រនោះពេលនេះបែរជាត្រូបានគេមើលឃើញថាបានបរិច្ចាគលុយផ្ទាល់ខ្លួនដល់ទៅ១លានផោនហើយទៅដល់មន្ទីរពេទ្យជាច្រើនក្នុងការប្រយុទ្ធប្រឆាំងទៅនឹងកូវីដ១៩។
ការប្រកាសកន្លងមកកីឡាករវេលនិងក្លឹប Real Madrid រូបនេះបានសម្រេចចិត្តបញ្ជូនថវិកាប្រមាណជា៥០ម៉ឺនផោនមកហើយទៅដល់ក្រុមការងារសេវាកម្មសុខាភិបាលរបស់ប្រទេសវេលដែលជាទឹកប្រាក់ឧបត្ថម្ភបំផុតសម្រាប់ការងារនេះ។ហើយនៅព្រហស្បតិ៍នេះអតីតកីឡាករSpursរូបនេះក៏នឹងត្រូវបានគេជឿជាក់ថាដែរនឹងប្រកាសបរិច្ចាគលុយ៥០ម៉ឺនផោនថែមទៀតដើម្បីជួយដល់ការងារដូចគ្នានេះនៅក្នុងទីក្រុងម៉ាឌ្រីដប្រទេសអេស្បាញម្តង។
គួរបញ្ជាក់ថាកីឡាករ Bale វ័យ៣០ឆ្នាំរូបនេះជាកីឡាករដែលរកចំណូលពីក្លឹបបានរហូតទៅដល់៦៥ម៉ឺនផោនក្នងមួយសប្តាហ៍ហើយបើទោះបីជាមានព័ត៌មានចាកចេញក្តីមកដល់ពេលនេះកុងត្រារបស់កីឡាករនឹងបន្តយ៉ាងហោចណាស់២ឆ្នាំទៀត៕
ប្រែសម្រួល៖Lee