ភ្នំពេញ៖ ជនសង្ស័យចំនួន ៥៩នាក់ (ស្រីម្នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ៣៦ករណី ទូទាំងប្រទេសនៅថ្ងៃទី២២ ខែមេសា ។ ក្នុងចំណោមជនសង្ស័យទាំង ៥៩នាក់៖ ជួញដូរ ២០ករណី ឃាត់២៩នាក់ (ស្រីម្នាក់) ប្រើប្រាស់ ១៦ករណី ឃាត់ ៣០នាក់ (ស្រី០នាក់) ។
វត្ថុតាងចាប់យកសរុប៖ មេតំហ្វេតាមីន(Ice) = ១០២,៥៥ក្រាម និង៣០កញ្ចប់តូច -មេតំហ្វេតាមីន(Wy) = ០,៥៤ក្រាម-កេតាមីន = ១កញ្ចប់តូច-កញ្ឆា = ២កញ្ចប់តូច។
លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប៖
+នគរបាលជាតិ: ១១អង្គភាព៖ ១/មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៤នាក់ ចាប់យកIce ២៥,៣៦ក្រាម។ ២/បន្ទាយមានជ័យ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ០ករណី ឃាត់ ៤នាក់ ចាប់យកIce ០,៦៦ក្រាម។ ៣/បាត់ដំបង៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ៨នាក់ ចាប់យកIce ១១,០៥ក្រាម។ ៤/ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៦កញ្ចប់តូច។ ៥/ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ១កញ្ចប់តូច។ ៦/ពោធ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។ ៧/សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,៦០ក្រាម។ ៨/ស្វាយរៀង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។ ៩/តាកែវ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ១៣កញ្ចប់តូច។ ១០/ត្បូងឃ្មុំ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៩១ក្រាម។ ១១/រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៧នាក់ ចាប់យកIce ១០កញ្ចប់តូច។
+កងរាជអវុធហត្ថ: ១អង្គភាព៖ ១/ព្រះសីហនុ៖ ជួញដូរ ៣ករណី ឃាត់ ៦នាក់ ចាប់យកIce ៦១,៩៧ក្រាម Wy ០,៥៤ក្រាម កេតាមីន ១កញ្ចប់តូច និងកញ្ឆាក្រៀម ២កញ្ចប់តូច៕