Home ព័ត៌មានកីឡា B​a​l​e ដូ​ច​ជា​ទៅ​ណា​លែ​ង​រួ​ច​ហើ​យ​ដោ​យ​សា​រ​កូ​វី​ដ​១​៩

B​a​l​e ដូ​ច​ជា​ទៅ​ណា​លែ​ង​រួ​ច​ហើ​យ​ដោ​យ​សា​រ​កូ​វី​ដ​១​៩

0

Gareth Bale ត្រូវបានគេដឹងយ៉ាងច្បាស់ហើយថា តែងតែត្រូវបានក្លឹបព្យាយាមស្វែងរកផ្លូវឲ្យចាកចេញ ពីទឹកដីអេស្បាញ ដោយសារមិនសូវមានទំនាក់ទំនងល្អសោះ ជាមួយនឹងគ្រូបង្វឹកមិត្តរួមក្លឹប និងសូម្បីអ្នកគាំទ្រ។

ទោះបីជាមានព័ត៌មានជាច្រើនអំពីក្លឹប ដែលចង់បានរូបគេពី Real Madrid ដូចជាក្លឹបនៅអង់គ្លេសមួយចំនួន ហើយជាពិសេសក្លឹបនៅលីកកំពូលចិនក្តី ប៉ុន្តែគិតត្រឹមសប្តាហ៍នេះគេអាចជឿជាក់ថា កីឡាករវេលរូបនេះ នឹងមិនអាចចាកចេញទៅណាបានឡើយ។

វិបត្តិជំងឺរាតត្បាតកូរ៉ូណា ពិតជាកំពុងធ្វើឲ្យក្លឹបភាគច្រើន ជួយបញ្ហាហិរញ្ញវត្ថុបូករួមទាំង Real Madrid ហើយបើទោះបីជាមិនសូវខ្លាំងដូចក្លឹបតូចៗ ប៉ុន្តែជឿជាក់ថាវានឹងធ្វើឲ្យក្លឹបកង្វះលុយ សម្រាប់ចាយកីឡាករចំណូលថ្មី ដែលចាំបាច់ត្រូវតែបន្តរក្សាកីឡាករ ដែលមានស្រាប់មួយរយៈទៀតសិន។

Bale ដែលបច្ចុប្បន្នមានវ័យទៅដល់ ៣០ឆ្នាំ ទៅហើយនោះនៅសល់កុងត្រា ២ឆ្នាំទៀតនៅឡើយ ហើយជាមួយនឹងប្រាក់កម្រៃដល់ទៅ ៣៥ម៉ឺនផោនក្នុងមួយសប្តាហ៍ វាបានធ្វើឲ្យគ្រូបង្វឹកលោក Zidane ពិបាកក្នុងការសម្រេចចិត្តខ្លាំងណាស់ ក្នុងការមិនដាក់កីឡាកររូបនេះឲ្យមានការប្រកួត ទោះបីជាមិនសូវចូលចិត្ត Bale ក្តី៕

ប្រែសម្រួល៖Lee

Previous article៥ចំណុចសំខាន់ៗ ឲ្យសាសនិកឥស្លាមទូទាំងប្រទេស អនុវត្តក្នុងខែបួសរ៉ាម៉ាឌន ដើម្បីចៀសផុត ពីកូវីដ១៩
Next articleO​z​i​l ប្រា​ក់​ក​ម្រៃ ៣​៥​ម៉ឺ​ន​ផោ​នក្នុ​ង​មួ​យ​ស​ប្តា​ហ៍ ប​ដិ​សេ​ធ​មិ​ន​ទ​ទួ​ល​យ​ក​កា​រ កា​ត់​ប្រា​ក​ខែ​ឡើ​យ​