O​z​i​l ប្រា​ក់​ក​ម្រៃ ៣​៥​ម៉ឺ​ន​ផោ​នក្នុ​ង​មួ​យ​ស​ប្តា​ហ៍ ប​ដិ​សេ​ធ​មិ​ន​ទ​ទួ​ល​យ​ក​កា​រ កា​ត់​ប្រា​ក​ខែ​ឡើ​យ​

0

នៅថ្ងៃនេះកីឡាករខ្សែបម្រើប្រយុទ្ធ ដែលទទួលបានប្រាក់កម្រៃថ្លៃបំផុត នៅក្លឹបកាំភ្លើងធំ Arsenal កីឡាករ Mesut Ozil បានធ្វើការបដិសេធច្បាស់ៗហើយថា នឹងមិនទទួលយកសំណើរ សុំកាត់ប្រាក់ខែរបស់ខ្លួនក្នុងទំហំ ១២,៥ភាគរយនោះឡើយ។
តែគួរឲ្យដឹងដែរថាទាំងគ្រូបង្វឹកក្លឹបលោក Mikel Arteta និងក្រុមកីឡាករឈុតធំទាំងអស់របស់ក្លឹប សុទ្ធតែទទួលយកសំណើរនេះទាំងអស់គ្នា ពោលគឺមានតែកីឡាករ ៣នាក់ប៉ុណ្ណោះបូករួមទាំង Ozil ម្នាក់ផង ដែលមិនទទួលយកសំណើរមួយនេះ។
កីឡាករវ័យ ៣១ឆ្នាំរូបនេះ ទទួលបានប្រាក់រហូតទៅដល់ ៣៥ម៉ឺនផោនក្នុងមួយសប្តាហ៍ ហើយមិនសូវជាបានជួយក្លឹបខ្លាំងឡើយ នៅប៉ុន្មានរដូវកាលចុងក្រោយនេះ។

ភ្នាក់ងារកីឡាកររបស់ Ozil ក៏បានបដិសេធមិនបញ្ចេញយោបល់អ្វីឡើយ អំពីបញ្ហានេះ ដោយលោកបញ្ជាក់ថាសម្រាប់គាត់ ក៏មិនឲ្យកីឡាករទទួលយកសំណើរនេះដែរ ដោយលើកឡើងថា ប្រសិនបើទទួលយកសំណើរនៅថ្ងៃនេះ ហើយថ្ងៃស្អែកនឹងបើកដំណើរការប្រកួតឡើងវិញ តើក្លឹបដែលទទួលបានប្រាក់ពីម្ចាស់ sponsor ជាច្រើនផងនោះ នឹងប្រគល់លុយនេះមកវិញឬអត់៕

ប្រែសម្រួល៖Lee