នៅសប្តាហ៍នេះ ក្លឹបកាំភ្លើងធំ Arsenal នឹងចាប់ផ្តើមពិនិត្យមើលលទ្ធភាព ក្នុងការផ្ទេរកីឡាករខ្សែប្រយុទ្ធ Rodrigo Moreno មកទឹកដីអង់គ្លេសវិញ ដើម្បីមកជំនួសតំណែងខ្សែប្រយុទ្ធ Aubameyang ដែលត្រូវបានគេជឿជាក់ថា នឹងចង់រកតែផ្លូវចាកចេញពីអង់គ្លេស។
ខ្សែប្រយុទ្ធរបស់ក្លឹប Valencia រូបនេះបានក្លាយទៅជាខ្សែប្រយុទ្ធដ៏មានឥទ្ធិពល និងឡើងតម្លៃខ្លួនខ្លាំងម្នាក់ នៅលីគកំពូលអង់គ្លេស អេស្បាញ ប៉ុន្តែក៏ធ្លាប់បានចាប់ផ្តើមអាជីពដំបូង ជាមួយនឹងក្លឹបនៅអង់គ្លេស Bolton កាលពីឆ្នាំ២០១០-២០១១ ក្នុងលក្ខណ្ឌខ្ចីជើងពី Benfica ផងដែរ។
គិតតាមតម្លៃកុងត្រា ដែលមានបច្ចុប្បន្ន Moreno អាចមានតម្លៃខ្លួនទៅដល់ ១១០លានផោន ប៉ុន្តែដោយសារបញ្ហាកូវីដ១៩មួយរយៈនេះក្លឹប Valencia អាចនឹងបង្ខំចិត្តទទួលយកត្រឹម ៤៥ ឬ ៥០លានផោន ដើម្បីធ្វើឲ្យល្អប្រសើរឡើងវិញបញ្ហាហិរញ្ញវត្ថុរបស់ក្លឹប៕
ប្រែសម្រួល៖Lee