ភ្នំពេញ៖ ជនសង្ស័យចំនួន ៣៥នាក់ (ស្រី១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ២៤ករណីទូទាំងប្រទេសនៅថ្ងៃទី១៩ ខែមេសា ។ ក្នុងចំណោមជនសង្ស័យទាំង ៣៥នាក់៖ ជួញដូរ ១៥ករណី ឃាត់២២នាក់ (ស្រីម្នាក់) ។ ប្រើប្រាស់ ៩ករណី ឃាត់១៣នាក់ (ស្រី0នាក់) ។
វត្ថុតាងចាប់យកសរុប៖ ជួញដូរ ១៥ករណី ឃាត់ ២២នាក់(ស្រី ម្នាក់), ប្រើប្រាស់ ៩ករណី ឃាត់ ១៣នាក់(ស្រី ០នាក់)
លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប៖
+នគរបាលជាតិ: ១០អង្គភាព៖ ១/បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។ ២/បាត់ដំបង៖ ប្រើប្រាស់ ៣ករណី ឃាត់ ៤នាក់។ ៣/កំពង់ចាម៖ ជួញដូរ ៤ករណី ឃាត់ ៨នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ៦,០៤ក្រាម។ ៤/កំពង់ឆ្នាំង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។ ៥/កណ្ដាល៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ១,០ក្រាម។ ៦/ពោធ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,៦១ក្រាម។ ៧/សៀមរាប៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ២,២០ក្រាម។ ៨/ស្វាយរៀង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។ ៩/ត្បូងឃ្មុំ៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់។ ១០/រាជធានីភ្នំពេញ៖ ជួញដូរ ៤ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៦កញ្ចប់តូច។
+កងរាជអាវុធហត្ថ: ១អង្គភាពោ៖ ១/សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣៦៦,៩៤ក្រាម និងWy ០,៨១ក្រាម ៕