អ​តី​ត​អ្ន​ក​ចាំ​ទី M​a​n U​n​i​t​e​d ម្នា​ក់​ទា​យ​ថា P​o​g​b​a​ នឹ​ង​ប​ន្ត​នៅ O​l​d T​r​a​f​f​o​r​d ដ​ដែ​ល

0

កីឡាករខ្សែប្រយុទ្ធបារាំងកំពូលបញ្ហា របស់ក្លឹបបិសាចក្រហម Man United ដែលអវត្តមានញឺកញាប់ ដោយសារតែរបួសនោះ ត្រូវបានគេជឿជាក់ថា នឹងប្តូរចិត្តសម្រេចបន្តនៅលេងជាមួយនឹង Old Trafford ដដែល ដោយសារតែរូបគេចង់សាកល្បង ថាតើអាចចាប់ដៃគូលេងជាមួយនឹងកីឡាករចំណូលថ្មី Fernandes បានល្អយ៉ាងណា។

ការលើកឡើងបែបគាំទ្រ ដែលបានធ្វើឡើងដោយលោក Mark Bosnich អតីតអ្នកចាំទីឆ្នើម របស់ក្លឹបបិសាចក្រហម Man United បានទស្សទាយដែរថា កីឡាករបារាំងម្ចាស់ជើងឯកពិភពលោក នៅរុស្សីរូបនេះ ពិតជាទន្ទឹងរងចាំដូចគ្នាទៅនឹង Fernandes ដែរក្នុងការចាប់ដៃគូគ្នា ជាលើកដំបូងក្នុងការប្រកួតនាពេលខាងមុខ។

Pogba មិនបានអាចបង្ហាញខ្លួនបានញឹកញាប់ឡើយ ក្នុងរដូវកាលនេះ គឺបានតែ៨ដងប៉ុណ្ណោះ ហើយតែងតែ បន្តព័ត៌មានចចាមអារ៉ាមរហូតមក អំពីការផ្ទេរចេញពីក្លឹបនៅរដូវក្តៅទៅ Real Madrid ឬ Juventus ជាដើមផង៕

ប្រែសម្រួល៖Lee