ក្លឹ​ប​អ​ង់​គ្លេ​ស​ចំ​នួ​ន ៩​កំ​ពុ​ង​ស្នើ​ឲ្យ P​r​e​m​i​e​r​ L​e​a​g​u​e ធ្វើ​យ៉ា​ង​ណា​ប​ញ្ច​ប់​រ​ដូ​វ​កា​ល​នេះ​ឲ្យ​បា​នមុ​ន​ចុ​ង​ខែ​មិ​ថុ​នា​

0

ក្លឹបកាន់តែច្រើននៅសប្តាហ៍នេះ បានធ្វើការស្នើសុំឲ្យ Premier League ប្រមូលផ្តុំក្លឹបទាំងឡាយ ហើយដំណើរការប្រកួត ក្នុងរដូវកាលនេះឡើងវិញ និងធ្វើយ៉ាងណាឲ្យអាចបញ្ចប់ទៅ មុនថ្ងៃទី៣០ ខែមិថុនា។

យោងតាម The Mirror Sport បានទទួលបានជឿជាក់ថា មានក្លឹបនៅអង់គ្លេស យ៉ាងហោចណាស់ ៩ក្លឹបមកហើយ ដែលបានធ្វើការពិភាក្សា និងលើកជាសំណើរនេះឡើង ហើយនឹងយកវាធ្វើជាប្រធានបទ ក្នុងការពិភាក្សាគ្នាសាជាថ្មីម្តងទៀត រៀបចំឡើងដោយសហព័ន្ធបាល់ទាត់អង់គ្លេស នៅថ្ងៃសុក្រនេះ។

អ្វីដែលយើងអាចដឹងលើសពីនេះទៀតនោះគឺថា ក្លឹបទាំងនោះចង់ឲ្យលីគបញ្ចប់ទៅ ទោះបីជាមិនអាចប្រកួតបានចប់សព្វគ្រប់ តាមកាលវិភាគក្តី ខណៈដែលក្លឹបភាគច្រើន គឺនៅសល់ ៩ប្រកួត ហើយមានក្លឹបចំនួនតែ ៤ប៉ុណ្ណោះ ដែលនៅសល់ ១០ប្រកួត ដែលនេះមានន័យថា Liverpool នៅតែមានឱកាសក្នុងការលើកពានជាធម្មតា ហើយអនុញ្ញាតិឲ្យប្រើប្រាស់វិធីកាត់ក្លឹបចោល នៅបាតតារាង និងយកក្លឹបថ្មីពី Championship ដូចទៅនឹងរូបមន្តធម្មតាដដែល ត្រូវបានធ្វើឡើង៕

ប្រែសម្រួល៖Lee