P​o​c​h​e​t​t​i​n​o​ ត្រូ​វ​បា​ន​ប​ណ្តេ​ញ​ចេ​ញ​ពី​ក្លឹ​ប​ហើ​យ​មែ​ន តែ​ត្រូ​វ​លោ​ក​ L​e​v​y ស្នើ​សុំ​កា​ត់​ប្រា​​​ក់​ខែ​ដើ​ម្បី​កា​រ​ងា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​កូ​វី​ដ​១​៩​

0

ក្លឹបមាន់ខ្នាយមាស Spurs ក្រោយតែពីបានធ្វើការងារ ជាមួយនឹងក្រុមកីឡាកររបស់ខ្លួនរួចរាល់ ក្នុងការចចារសុំកាត់ប្រាក់ខែ ដើម្បីការងារមនុស្សធម៌ ចូលរួមចំណែកដល់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងវិរុសកូរ៉ូណានោះ ពេលនេះក៏កំពុងទំនាក់ទំនងទៅលោក Pochettino អតីតគ្រូបង្វឹកក្លឹបផងដែរ ដើម្បីសុំការសម្រេចចិត្តកាត់ប្រាក់ខែផងដែរ។

អតីតគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ ត្រូវបានគេជឿជាក់ថាកំពុងតែនៅបន្ត ទទួលបានប្រាក់កម្រៃរហូតទៅដល់ ៨,៥លានផោន ក្នុងមួយឆ្នាំដដែល ទោះបីជាបានលោក Daniel Levy បណ្តេញចេញកាលពីខែវិច្ឆិកាក្តី ដែលនេះមានន័យថាលោក Pochettino ក៏អាចមានចំណែកជួយដល់ក្លឹបផងដែរ ប្រសិនបើមានការសម្រេចចិត្តណាមួយ។

ការចចារគ្នាជាមួយនឹងគ្រូបង្វឹកវ័យ ៤៨ឆ្នាំរូបនេះ ត្រូវបានធ្វើឡើងហើយសង្ឃឹមថា នឹងមានការព្រមព្រៀងណាមួយ ដើម្បីបន្ធួរបន្ថយបញ្ហាហិរញ្ញវត្ថុរបស់ក្លឹបផងដែរ។ គួរបញ្ជាក់កាសែតអង់គ្លេស The Sun ជឿជាក់ថាលោក Daniel Levy បានសន្យាជាមួយនឹងលោក Pochettino កន្លងមក ហើយថានឹងនៅតែបន្តផ្តល់ប្រាក់កម្រៃដល់លោក Pochettino រហូតដល់លោករកបានការងារធ្វើថ្មី៕

ប្រែសម្រួល៖Lee