F​e​r​n​a​n​d​e​s ស​រ​សើ​រ P​o​g​b​a និ​ង​ទ​ន្ទឹ​ង​រង់​ចាំ​ពេ​ល​ដែ​ល​អា​ច​ប្រ​កួ​ត​ជា​មួ​យ​គ្នា

0

ក្នុងគ្រាដែលគ្រប់គ្នាកំពុងរក្សាខ្លួននៅក្នុងផ្ទះ ដោយសារជំងឺរាតត្បាតកូរ៉ូណា កីឡាករ Bruno Fernandes បានលើកសរសើរយ៉ាងខ្លាំង អំពីសមត្ថភាពរបស់កីឡាករ Paul Pogba ដែលរូបគាត់មិនទាន់មានឱកាស លេងជាមួយគ្នានៅឡើយ ចាប់តាំងតែពីបានផ្ទេរមកដល់ទឹកដី Old Trafford ដោយសារកីឡាករបារាំងរូបនេះ រវល់ព្យាបាលរបួសរហូតមក។

Fernandes បាននិយាយថា Paul Pogba មានទំរង់លេងល្អខ្លាំង កម្រិតទៅនឹងកំពូលកីឡាករពិភពលោកដូចជា Cristiano Ronaldo និង Lionel Messi។ កីឡាករខ្សែបម្រើឆ្នើមប៉ទុយហ្គាល់រូបនេះ ក៏បានបន្តដែរថា កំពុងទន្ទឹងរងចាំយ៉ាងអន្ទះសារ ក្នុងការចាប់ដៃគូគ្នាជាមួយនឹង Pogba នៅបន្ទាប់ពីវិបត្តិកូវីដ១៩។

គួរឲ្យដឹងដែរថា ស្ទើរមិនគួរឲ្យជឿស្ងាត់ៗមកដល់ពេលនេះ អស់រយៈពេលជិត៤ខែមកហើយដែល Pogba បានសម្រាកព្យាបាលរបួស គិតចាប់តាំងតែពីថ្ងៃទី២៦ ខែធ្នូ ហើយទោះបីជាយ៉ាងណាក្តី ពេលវេលានៃការត្រឡប់មកវិញ ក៏នៅមិនទាន់ច្បាស់លាស់នៅឡើយទេ៕

ប្រែសម្រួល៖Lee