Z​e R​o​b​e​r​t​o វ័​យ​៤​៥​ឆ្នាំ​ទៅ​ហើ​យ​ សា​ច់​ដុំ​ក​ង់​ៗ ខុ​ស​ដា​ច់​ពី​កី​ឡា​ក​រ​រួ​ម​ជំ​នា​ន់​ជា​ច្រើ​ន

0

កីឡាករឆ្នើមប្រេស៊ីល Ze Roberto ក្រោយចូលនិវត្តន៍អស់ជាច្រើនឆ្នាំមកហើយ ពេលនេះបានបង្ហាញខ្លួនសាជាថ្មី នៅលើបណ្តាញសង្គម និងកំពុងធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងរូបថត និងវិដេអូមួយចំនួននៅលើបណ្តាញសង្គម។

ក្នុងវ័យ៤៥ឆ្នាំទៅហើយប៉ុន្តែ Ze Roberto ពិតជាបានធ្វើមិត្តរួមជំនាន់អាជីព កីឡាករជាច្រើនមិននឹកស្មាននោះទេ។រាងកាយដ៏ម៉ាំមួន​ សាច់ដុំកង់ៗ ដែលយើងអាចមើលឃើញបានបញ្ជាក់ថា អតីតកីឡាកររបស់ក្លឹប Real Madrid និង Bayern Munich រូបនេះបានប្រឹងប្រែងហ្វឹកហាត់មិនតិចឆ្នាំនោះទេ។

ពាក្យមួយឃ្លា ដែលអតីតកីឡាករការពារឆ្នើមរូបនេះបានសរសេរបង្ហោះ នៅលើបណ្តាញសង្គមថា មនុស្សតែម្នាក់ដែលអ្នកគួរតែប្រកួតយកឈ្នះ ដើម្បីឲ្យក្លាយជាមនុស្សដែលខ្លាំងជាងមុននោះ គឺខ្លួនអ្នកកាលពីថ្ងៃម្សិលមិញ ហើយរក្សាការព្យាយាម និងការយកចិត្តទុកដាក់បំផុតរាល់អ្វីដែលអ្នកកំពុងធ្វើ៕

ប្រែសម្រួល៖Lee