ក្រោយព័ត៌មានជាច្រើនខែអំពីការចចារលក់ក្លឹប Newcaslte ជាមួយនឹងក្សត្រនៃប្រទេសអារ៉ាប៊ីសាអូឌីតនៅថ្ងៃនេះទីបំផុតការទិញដូរត្រូវបានធ្វើឡើងជាផ្លូវការហើយរវាងលោក Mike Ashley ជាម្ចាស់ក្លឹបចាស់ជាមួយនឹព្រះអង្គម្ចាស់ Mohammed bin Salman ដែលជាម្ចាស់ក្លឹបថ្មី។
តម្លៃលក់ត្រូវបានគេដឹងថាមានត្រឹមតែ៣០០លានផោនប៉ុណ្ណោះជាតម្លៃធ្លាក់ថ្លៃខ្លាំងកាលពីគ្រាចចារគ្នាដំបូងប្រមាណជា៣៤០លានផោន។Mike Ashley នឹងត្រូវលាពីអ្នកគាំទ្រក្លឹបទាំងអស់ក្រោយកាន់កាប់ក្លឹបអង់គ្លេសមួយនេះអស់រយៈពេលជាង១៣ឆ្នាំមកហើយនោះ។
គួរឲ្យដឹងដែរថាលោក Ashley បានទិញក្លឹបនេះពីលោក Freddy Sheperd និង Sir John Hall កាលពីឆ្នាំ២០០៧ក្នុងតម្លៃប្រមាណជា១៣៤លានផោន។ឆ្នាំ២០១៨ក្សត្រអារ៉ាប់អង្គនេះធ្លាប់បានចចារម្តងជាមួយនឹង Ashely តែបរាជ័យហើយក៏បន្តទៅចចារសុំទិញ Man United ក្នុងតម្លៃ៣ពាន់លានដុល្លារតែបរាជ័យដដែលរហូតមកដល់ពេលនេះគឺគ្រាដែលក្លឹបមួយចំនួនធំជួបបញ្ហាហិរញ្ញវត្ថុដោយសារវិរុសកូរ៉ូណាទើបការទិញដូរ Newcastle អាចធ្វើបានសម្រេច៕
ប្រែសម្រួល៖Lee