ជារឿងមិនគួរឲ្យនឹកស្មានមួយដែលត្រូវបានចេញផ្សាយនៅថ្ងៃអង្គារនេះដោយកីឡាករល្បីៗជាច្រើនរបស់ក្លឹបកាំភ្លើងធំ Arsenalទីបំផុតបានបោះឆ្នោតសម្រេចចិត្តបដិសេធមិនព្រមទទួលយកសំណើរសុំកាត់ប្រាក់កម្រៃរបស់ខ្លួនប្រមាណជា១២,៥ភាគរយក្នុងស្ថានភាពដែលក្លឹបមិនមានប្រាក់ចំណូលអ្វីពីការប្រកួតសោះនោះ។
ការបដិសេធមិនយល់ព្រមនេះបានន័យថាក្លឹបនឹងត្រូវខាតបងប្រាក់ប្រមាណជា២៥លានផោនដែលគរតែត្រូវបានផាត់ចេញពីចំណាយលើប្រាក់កម្រៃក្លឹបសរុបប្រចាំឆ្នាំប្រមាណជា២៣០លានផោនក្នុងមួយឆ្នាំហើយក៏នឹងអាចជួយប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុជាមិនខានក្នុងគ្រាដែលមិនមានភាពច្បាស់លាស់បែបនេះ។
ឧិកាសរបស់ក្លឹបក្នុងការមានសិទ្ធទៅលេងនៅ Champion League រដូវកាលក្រោយមានច្រើនគួរសមដែរខណៈដែល Man City កំពុងប្រឈមមុខនឹងបម្រាមនៅ Champion League ចំនួន២រដូវកាលជាប់គ្នាប៉ុន្តែជឿជាក់ថាកីឡាករទាំងឡាយរបស់ក្លឹបគ្មានបំណងចង់បាត់បង់ប្រាក់ចំណែករបស់ខ្លួនឡើយក្នុងពេលនេះ៕
ប្រែសម្រួល៖Lee