នៅថ្ងៃនេះកីឡាករខ្សែប្រយុទ្ធវ័យក្មេងអង់គ្លេស Marcus Rashford បានបង្ហាញពីជំនឿចិត្តយ៉ាងខ្លាំងទៅលើគ្រូបង្វឹកជម្រើសជាតិលោក Gareth Southgate ថានឹងអាចដឹកនាំអង់គ្លេសក្នុងការលើកពានរង្វាន់ជាលើកដំបូងឡើងវិញក្រោយខកខានតាំងតែពីឆ្នាំ១៩៦៦។

កីឡាកររបស់ក្លឹបបិសាចក្រហម Man United រូបនេះត្រូវបានគេដឹងថានឹងមិនមានវត្តមាននៅក្នុងការប្រកួតអ៊ឺរ៉ូឆ្នាំ២០២០នេះទេដោយសារតែបញ្ហារបួសខ្នងប៉ុន្តែសង្ឃឹមថាគាត់នឹងអាចត្រឡប់មកជួយក្រុមវិញក្នុងការប្រកួតពានរង្វាន់ពិភពលោកនៅក្នុងប្រទេសកាតា។

Rashfordបាននិយាយថាអង់គ្លេសនឹងអាចលើកពានរង្វាន់យ៉ាងហោចណាស់មួយក្រោយខកខានអស់ជាច្រើនទសវត្សហើយបែបនេះហើយបញ្ជាក់ថាវាគឺជាពេលវេលាដ៏ល្អបំផុតជាពិសេសសម្រាប់ពានរង្វាន់អ៊ឺរ៉ូឆ្នាំ២០២០នេះតែម្តង៕
ប្រែសម្រួល៖Lee
