គ្រូបង្វឹក Crystal Palace រដូវកាលនេះត្រូវតែបញ្ចប់ ដោយមិនត្រូវការមធ្យោបាយសិប្បនិម្មិត

0

លោក Roy Hodgson គ្រូបង្វឹក Crystal Palace បានលើកឡើងថា រដូវកាល 2019/20 ត្រូវតែបញ្ចប់ ។​
ជំងឹរាតត្បាត បានពន្យាពេលការប្រកួតលីកកំពូលនៅអង់គ្លេស ដោយគ្មានការកំណត់ ។​
ក្លិបជាច្រើន ក្នុងស្ថិតស្ថានភាពមិនប្រាកដប្រជា ថា​អាចនឹងបង្ហាញខ្លួនវិញ ខណៈដែលនៅអង់គ្លេស មានអ្នកស្លាប់ដោយសារបញ្ហាកូវីដ១៩ រហូតដល់ទៅ ១ម៉ឺន នាក់។
អ្នកគ្រប់គ្រងក្លិបទូទៅ របស់ West Ham គឺអ្នកស្រី Karren Brady និងកីឡាករ Rio Ferdinand របស់ក្រុមបិសាចក្រហម Manchester United បានអំពាវនាវអោយយុទ្ធនាការនាពេលបច្ចុប្បន្នត្រូវបានប្រកាសទុកជាមោឃៈ។

ការបិសេធ និងសូមឲ្យបញ្ចប់នោះ បានធ្វើឲ្យហង្សក្រហម ត្រៀមលើកពានដំបូង ក្រោយអាកខានជាង ៣០ឆ្នាំនេះ នឹងត្រៀមខ្លួនអត់ពាន ក្រោយឈ្នះក្រុមការពារជើងឯកមេឃខៀវ រហូតដល់ទៅ ២៥ពិន្ទុ។​

ហើយ Hodgson ចង់អោយរដូវកាលនេះបញ្ចប់បើទោះបីជាវាមានន័យថាការឈប់សម្រាកខ្លីសំរាប់កីឡាករនិងបុគ្គលិកក៏ដោយ។
លោកបានប្រាប់វេបសាយផ្លូវការរបស់ Crystal Palace ថា អ្នកទាំងអស់គ្នាមានការព្រមព្រៀងគ្នាហើយយើងត្រូវការការបញ្ចប់រដូវកាលនេះ។

លោកបានលើកឡើងថា យើងមិនត្រូវការមធ្យោបាយសិប្បនិម្មិតក្នុងការសំរេចថាអ្នកណាឈ្នះលីក និងអ្នកដែលធ្លាក់ទៅកាន់ Champions League និងក្លិបត្រូវឡើងមក ។
តាមឧត្តមគតិកីឡាករ យើងមានពេល ៣ ទៅ ៤សប្តាហ៍ដើម្បីត្រៀមការប្រកួតវិលត្រលប់មកវិញ ។ ប៉ុន្តែត្រូវតែមានការបន្ធូរបន្ថយលើពេលវេលា ។
លោកថា យើងត្រូវលេង ៩ប្រកួតនៅសល់ ក្នុងរយៈពេលមួយដ៏ខ្លី ។

មុនពេលដែលក្របខ័ណ្ឌ Premier League ត្រូវបានផ្អាកនៅថ្ងៃទី ១៣ ខែមីនា Crystal Palace កំពុងរីករាយនឹងរដូវកាលដ៏ល្អមួយផ្សេងទៀតក្រោមការដឹកនាំរបស់ Hodgson ដោយក្លិបនេះស្ថិតក្នុងចំណាត់ថ្នាក់លេខ ១១ ។
ក្នុងនោះ លោក Steve Parish ប្រធានក្រុមហ៊ុន Eagles បានសន្យាថានិយោជិកទាំងអស់នឹងទទួលបានប្រាក់ឈ្នួលពេញលេញក្នុងកំឡុងពេលមានវិបត្តិជំងឺឆ្លង ៕