ក្រសួងសុខាភិបាល៖ បើមានអ្នកស្លាប់ ដោយជំងឺកូវីដ១៩ គឺត្រូវបូជា ឬកប់ភ្លាមៗ មិនអនុញ្ញាតឲ្យយកទៅធ្វើបុណ្យទេ

0

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅក្នុងសន្និសិទសារព័ត៌មាន បច្ចុប្បន្នភាពជំងឺកូវីដ-១៩ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ បានថ្លែងបញ្ជាក់ថា ក្រសួងបានត្រៀមចេញនូវសេចក្ដីជូនដំណឹងមួយ ស្ដីអំពី បើសិនមានអ្នកស្លាប់ ដោយជំងឺកូវីដ១៩ គឺត្រូវតែបូជាឬកប់ភ្លាមៗ ដោយមិនអនុញ្ញាតឲ្យយកទៅធ្វើបុណ្យ ឬក៏ហែរសពនោះទេ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ នេះកម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយចំនួន៧៧នាក់ ស្មើរនឹង៦៣,១១%  ក្នុងចំណោម អ្នកជំងឺ១២២នាក់ ហើយមិនទាន់មានស្លាប់នោះទេ។