Ighalo  និយាយពីកីឡាករ​ ៣នាក់ដែលធ្វើនឹងធ្វើឲ្យបិសាចក្រហមអស្ចារ្យជាថ្មី​

0

ខ្សែប្រយុទ្ធថ្មី របស់បិសាចក្រហម ដែលខ្ចីជើងពីប្រទេសចិនកីឡាករ Odion Ighalo បានជឿជាក់ថា Paul Pogba, Marcus Rashford និង Bruno Ferdnandes អាចនឹង​ធ្វើឲ្យក្លិបបិសាចក្រហម អស្ចារ្យម្តងទៀត ។

កីឡាករ​សញ្ជាតិនីហ្សេរីយ៉ានេះ បានចាប់ផ្តើមជីវិតថ្មី នៅ  Old Trafford ចាប់តាំងពីការ​ខ្ចីជើង​ពីក្លិប  Shanghai Shenhua កាលពីខែមករា ហើយបិសាចក្រហមក៏បានព្យាយម ចុះហត្ថលេខាយកកីឡាក​រអាយុ ៣០ឆ្នាំរូបនេះ ជា​អចិន្ត្រៃយ៍​ ។​

ការចូលរួមអាជីពជាមួយបិសាចក្រហម កីឡាករ​ខាងលើ រកគ្រាប់បាល់បាន ចំនួន ៤គ្រាប់ ក្នុងចំណោម ៨ប្រកួតដែលលេង  ហើយការមកដល់របស់គាត់គឺមកជាមួយគ្នា របស់ខ្សែបម្រើ Bruno Fernandes  ដែលធ្វើឲ្យបិសាចក្រហមប្រែប្រួលទម្រង់លេង ។

លោក Ighalo ជឿជាក់ថា Pogba នឹងធ្វើឱ្យមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងចំពោះក្រុមនៅក្បែរខ្សែបម្រើ Fernandes ហើយនិយាយថាការវិលត្រឡប់របស់ Rashford អាចធ្វើ ឲ្យ Man United ក្លាយជាក្រុមដ៏អស្ចារ្យម្តងទៀត។

លោក Ighalo បាននិយាយថា៖ « Bruno គឺជាកីឡាករអស្ចារ្យម្នាក់។ ខ្ញុំបានលេងជាមួយគាត់ក្នុងឆ្នាំ ២០១៣-១៤ នៅ Udinese ។ យើងមិនទាន់បានឃើញគាត់ល្អបំផុតនៅឡើយទេនៅ Premier League ។ នៅពេល Bruno រស់នៅក្នុងប្រទេសអង់គ្លេសអ្នកនឹងឃើញថាបុរសនោះអាចធ្វើអ្វីបាន។

គាត់មានចក្ខុវិស័យគាត់ចង់បានបាល់ជានិច្ច។ គាត់អាចរកគ្រាប់បាល់បាន និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមផ្តាច់ទីបាន គាត់ឆ្លាតណាស់ មុនពេលបាល់មកដល់គាត់បោះជំហានទៅមុខដើម្បីដឹងថាគាត់ចង់ធ្វើអ្វី។ ពេលក្រោយអ្នកនឹងឃើញអ្វីដែលគាត់អាចធ្វើបាននៅ Premier League នឹងឃើញអ្វីដែលកាន់តែល្អ ដែលអ្នកធ្លាប់ឃើញនៅមុននេះ ។

លោកបានបន្តថា Pogba កំពុងខិតខំប្រឹងប្រែងដើម្បីត្រលប់ទៅរកភាពរឹងមាំឡើង ហើយសាកស្រមៃមើលបើសិន តំបន់កណ្តាលមាន Pogba និង Bruno  ហើយជាងនេះ Rashford មកវិញ ។ លោកថា ក្រុមបិសាចក្រហម Manchester United នឹងក្លាយជាក្រុមដ៏អស្ចារ្យម្តងទៀតដោយឈ្នះការប្រកួតជាច្រើនសប្តាហ៍ក្នុងមួយសប្តាហ៍៕